កីឡាករ​ MESSI របួស​ ហើយ SUAREZ ប្រឈម​ការ​ពិន័យ​ MSN អាចប្រឈមនឹងបញ្ហា

ក្លឹប Barcelona អវត្តមានកីឡាករ Lionel Messi ហើយព្រមទាំងកីឡាករ Suarez ទទួលពិន័យកាតលឿងច្រើនផងនោះ ដូច្នេះក្លឹបនេះអាចនិងពិបាកព្រោះ​ Suarez នៅ​សល់​តែ​កាត​លឿង​មួយ​ទៀត​ប៉ុណ្ណោះ។

maxresdefault

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ Luis Suarez នឹង​ត្រូវ​ពិន័យ​១​ប្រកួត​ ព្រោះ​ពេល​នេះ​រូប​គេ​កក់​កាត​លឿង​ចំនួន​៤​មក​ហើយ​ក្នុង​ការ​ប្រកួត​៧​ដង​នៅ ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ La Liga។

Luis Suarez

កាត​លឿង​ទាំង​នោះ​បាន​មក​ពី​ការ​ប្រកួតទល់និង​ Betis នៅ​សប្ដាហ៍​ទី​១ ​ប្រកួត​ជាមួយ​ Athletic នៅ​សប្ដាហ៍​ទី​២ Atletico Madrid សប្ដាហ៍​ទី​៥ និង​សប្ដាហ៍​មុន​មួយ​ទៀត​ពេល​ប៉ះ Celta Vigo។

maxresdefault (1)

បើ​បាន​កាត​លឿង​មួយ​ទៀត Suarez នឹង​ត្រូវ​ពិន័យ​ មាន​ន័យ​ថា MSN ​នៅ​សល់​តែ​ Neymar ម្នាក់​ប៉ុណ្ណោះ​នៅ​តំបន់​ប្រយុទ្ធ​សម្រាប់​​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Barcelona៕

ប្រភពពី mirror

The post កីឡាករ​ MESSI របួស​ ហើយ SUAREZ ប្រឈម​ការ​ពិន័យ​ MSN អាចប្រឈមនឹងបញ្ហា appeared first on CamboSport.