៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់

មាន​កន្លែង​​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​លោក​អ្នក​​ចំនួន​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ។ យ៉ាង​ណា​មិញ​ នៅ​មាន​កន្លែង​ដទៃ​ទៀត​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ​ដែល​លោក​អ្នក​អាច​ធ្វើ​លោក​អ្នក​ភ្លេច​ដក​ដង្ហើម​ដោយ​សារ​តែ​សម្រស់​នៃ​ទេសភាព​នៅ​ទី​នោះ។​ លោក​អ្នក​អាច​នឹង​ឆ្ងល់​ថា​ប្រសិន​កន្លែង​ទាំង​នោះ​ពិត​ជា​អស្ចារ្យ​យ៉ាង​នោះ​មែន ហេតុអ្វី​បាន​ជា​វា​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​កន្លែង​ដ៏​គួរ​អោយ​ស្ញប់​ស្ញែង​ក្នុង​ពិភពលោក។

អត្ថបទ​នេះ​ ពួក​យើង​នឹង​បង្ហាញ​លោក​អ្នក​កន្លែង​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​និង​ប្លែក​ពី​គេ​មួយ​ចំនួន​ដែល​លោក​អ្នក​ប្រាកដ​ជា​មិន​ដែល​សូម្បី​តែ​ធ្លាប់​លឺ។

មាន​កន្លែង​មួយ​ចំនួន​ដែល​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ដែល​លោក​អ្នក​​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​ជា​ញឹក​ញាប់​ក្នុង​ខ្សែ​ភាពយន្ត។ ក្រៅ​ពី​កន្លែង​ដ៏​អស្ចារ្យ​ទាំង​នេះ លោក​អ្នក​អាច​ពិនិត្យ​មើល​បញ្ជី​នៃ​​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​ចំនួន​ទៀត​ក្នុង​ពិភព​លោក​​ដូច​ខាង​ក្រោម​នេះ​។

ទេស​ភាព​នៃ​កន្លែង​ទាំង​នោះ​នឹង​មិន​ត្រឹម​តែ​ធ្វើ​អោយ​លោក​អ្នក​ស្លុង​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ក្នុង​ក្ដី​ស្រមៃ​​របស់​អ្នក។​ អញ្ចឹង​ហើយ ចូរ​ពិនិត្យ​មើល​តំបន់​ដែល​មាន​លក្ខណៈ​ប្លែក​ ហើយ​រីករាយ​ជាមួយ​នឹង​រូប​ភាព​ទាំង​នោះ​ទាំង​អស់​គ្នា!

យើង​ភ្នាល់​ថា​លោក​អ្នក​ប្រាកដ​ជា​ពុំ​ដែល​ស្គាល់​កន្លែង​ទាំង​នេះ​ឡើយ!

១. Great Blue Hole

៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់

វា​លាត​សន្ធឹង​ប្រមាណ​ជា​ ៦០​ម៉ាយ​ឆ្ងាយ​ពី​ដី​គោក​ Belize។ កន្លែង​នេះ​ពិត​ជា​ល្អ​ឥត​ខ្ចោះ​ មាន​ទម្រង់​ជា​រង្វង់​ ព្រមទាំង​មាន​ជម្រៅ​ប្រហែល​ជា​៤៨០ ហ្វីត។​​ ជ្រលង​ជ្រៅ​មួយ​នេះ​​ផ្ដល់​នូវ​ពណ៌​ខៀវ​ដិត​ ដែល​គេ​អោយ​ឈ្មោះ​ថា​ “Great Blue Hole”។ វា​ជា​កន្លែង​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កីឡា​មុជទឹក។​

២.​ The Wave

៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់

កន្លែង​ដែល​ធ្វើ​អោយ​លោក​អ្នក​ស្លុង​អារម្មណ៍​មួយ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ចន្លោះ​រដ្ឋ​ Arizona និង រដ្ឋ​ Utah។ ទិដ្ឋភាព​នៅ​ទៅ​នោះ​គឺ​មាន​ខ្សាច់​ដែល​យូរ​ទៅ​ក្លាយ​ទៅ​ជា​ថ្ម​។ វា​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដែល​អស្ចារ្យ​ដទៃ​ជា​ច្រើន​ទៀត​ដែល​​ធម្មជាតិ​បាន​បង្កើត​ឡើង។

៣. Blue Lake Cave

៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់

វា​មាន​ទី​តាំង​នៅ​ប្រទេស​ ប្រេស៊ីល ហើយ​មាន​បឹង​ដ៏​អស្ចារ្យ​ជា​ច្រើន​។​ ផ្ទៃ​ខាង​ក្នុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ស្ដាឡាក់ធី និង​ ស្ដាឡាកម៉ៃ។​

៤. Giants Causeway
៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់

វា​ជា​លទ្ធផល​នៃ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​បុរាណ​ ហើយ​មាន​ទី​តាំង​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​​ភាគ​ខាង​ជើង​ឈៀង​ខាង​កើត​នៃ​ប្រទេស។​ ភាគ​ច្រើន​នៃ​ថ្ម​ទាំង​នេះ​​មាន​រាង​ជ្រុងៗ​ដែល​មើល​ទៅ​គួរ​អោយ​ទាក់​ទាញ​មែន​ទែន។

៥. The Door To Hell
៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់

កន្លែង​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “Hell Door” ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទី​ក្រុង​តូច​មួយ​នៃ​ប្រទេស Turkmenistan។​ ល្អាង​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ភូគព្ភវិទូ​ខណៈ​ពេល​ដែល​កំពុង​មាន​​ការ​ខួង​រក​ឧស្ម័ន។ ក្រោយ​ពី​របក​គំហើញ កន្លែង​នេះ​ត្រូវ​បាន​គេ​ដុត​ជា​បន្តបន្ទាប់។​

.​ Wave Rock
៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់

វា​មាន​ទី​តាំង​ស្ថិតនៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​អូស្ត្រាលី។ វា​គឺ​ជា​ការ​បង្កើត​រលក​ធម្មជាតិ​នៅ​លើ​ផ្ទាំង​ថ្ម។​​ រលក​នេះ​ គឺ​ជា​ផ្នែក​នៃ​ផ្ទាំង​ថ្ម​ដែល​មាន​កម្ពស់​​5 ហ្វីត​ ហើយ​មាន​ប្រវែង 110 ម៉ែត្រ។

. Chocolate Hills
៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់

វា​គឺ​ជា​កន្លែង​ធម្មជាតិ​ដ៏​ស្ងប់​ស្ងាត់​មួយ​ ដែល​រីក​ដុះ​ដាល​ប្រវែង​៥០​គីឡូ​ម៉ែត្រ​។ រាង​នៃ​ភ្នំ​ទាំង​នោះ​ស្រដៀង​ៗ​គ្នា​ហើយ​កម្ពស់​ក៏​ស្របាល​ៗ​គ្នា។​ វា​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ទី​តាំង​នៅ​ Bohol នៃ ប្រទេស​

ហ្វីលីពីន។

ប្រភពៈ

ដោយៈ Gemini Fleta

  • ៧​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ពុំ​នឹក​ស្មាន​ដល់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កីឡា
Tags: