ពិត​ជា​អស្ចារ្យ​មែន​ Ronaldo , Mourinho និង​ Djokovic សុទ្ធ​តែ​ជាប់​ឈ្មោះ​​ក្នុង​សៀវភៅ​ Guinness World Record

គ្រប់​គ្នា​ប្រហែល​ជា​ដឹង​ហើយ​ថា​ដើម្បី​មាន​ឈ្មោះ​ក្នុង​សៀវភៅ​ Guinness World Record មិន​មែន​ទទួល​បាន​ងាយៗ​នោះ​ទេ​គឺ​ទាល់​តែ​យើង​មាន​សមត្ថភាព​ដែល​អ្នក​ដទៃ​មិន​អាច​ធ្វើ​បាន​ ។

ហើយ​ថ្មី​ៗ​នេះ​វា​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ Cristiano Ronaldo , Jose Mourinho , Novak Djokovic សុទ្ធ​តែ​បាន​ជាប់​ឈ្មោះ​ក្នុង​សៀវ​ភៅ​ Guinnes World Record ។

ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​លោក​ Jose Morinho ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ Chelsea មាន​ឈ្មោះ​ក្នុង​សៀវភៅ​ Guinness World Record ដោយ​បាន​បំបែក​ឯកត្តកម្ម​ដល់​ទៅ​៤​ឯណោះ​គឺ​
-ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​ក្នុង​ការ​ដឹកនាំ​ក្រុម​ក្នុង​មួយ​រដូវ​កាល​ (ទទួល​បាន​ពិន្ទុ​៩៥​អំឡុង​ពេល​លោក​ដឹកនាំ​ឆ្នាំ​ Chelsea ២០០៤-២០០៥) ។
-ឈ្នះ​ពាន​រង្វាន់​ UEFA Champion League ច្រើន​ជាង​គេ​នៅ​ក្លឹប​ផ្សេង​គ្នា​ ( ដោយ​ធ្លាប់​ជួយ​ឲ្យ​ Porto ឈ្នះ​ម្ដង​និង​ជួយ​ឲ្យ​ Inter Milan ឈ្នះ​ម្ដង​ ) ។
-គ្រូ​បង្វឹក​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​ដែល​ដឹកនាំ​ក្រុម​ទៅ​ប្រកួត​ UEFA Champion League បាន​១០០​ប្រកួត​ ( ដោយ​លោក​មាន​អាយុ​៤៩​ឆ្នាំ​និង​១២​ថ្ងៃ​ ) ។
-ដឹកនាំ​ការ​ប្រកួត​ក្នុង​ដី​មិន​អាច​មាន​ក្រុម​ណា​ផ្ដួល​ច្រើន​ប្រកួត​បំផុត​ ( ដឹកនាំ​ Chelsea ប្រកួត​ក្នុង​ដី​ដោយ​គ្មាន​ក្រុម​ណា​អាច​ផ្ដួល​បាន​រហូត​ដល់​៧៧​ប្រកួត​) ។

ចំពោះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ Real Madrid គឺ​ Ronaldo ឯណោះ​វិញ​ក៏​ទទួល​បាន​ឈ្មោះ​ក្នុង​សៀវភៅ​ Guinnes World Record ដោយ​ជាប់​ឯកត្តកម្ម​ចំនួន​២​ផង​ដែរ​គឺ​
-ស៊ុត​ hat-trick បាន​ច្រើន​ជាង​គេ​នៅ​ La Liga ( កីឡាករ​ Ronaldo បាន​ស៊ុត​ hat-trick ចំនួន​២៧​លើក​នៅ​ក្រប​ខណ្ឌ​ La Liga នៃ​ប្រទេស​អេស្ប៉ាញ​ ) ។
-ជា​កីឡាករ​ដែល​មាន​អ្នក​ Like និង Follow នៅ​លើ​បណ្ដាញ​សង្គម​ច្រើន​ជាង​គេ​ ( ដោយ​នៅ​លើ​ Facebook មាន​អ្នក​ Like រហូត​ដល់​១០០​លាន​ និង​នៅ​លើ​ Twitterមាន​អ្នក​ Follow រហូត​ដល់​ទៅ​២៧​លាន​ ) ។

ដោយ​ឡែក​កីឡាករ​ Djokovic ដែល​ជា​អ្នក​វាយ​តេនីស​លំដាប់​លេខ​១​ពិភព​លោក​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ Guinness World Record ដោយ​ជាប់​ឯកត្តកម្ម​ចំនួន​១​ផង​ដែរ​គឺ​
-ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ Australian Open ច្រើន​លើក​ជាង​គេ​ ( ដោយ​រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​នេះ​ចំនួន​៥​លើក​ ) ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ពិត​ជា​អស្ចារ្យ​មែន​ Ronaldo , Mourinho និង​ Djokovic សុទ្ធ​តែ​ជាប់​ឈ្មោះ​​ក្នុង​សៀវភៅ​ Guinness World Record已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កីឡា
Tags: