Arsenal រកចំណូលខ្ពស់ជាងគេ ខណៈលីកអាល្លឺម៉ង់មានអ្នកគាំទ្រច្រើនជាងគេ

ក្លិបកាំភ្លើងធំ Arsenal មិនធ្លាប់បានឈ្នះពានក្របខ័ណ្ឌ Champions League របស់អឺរ៉ុបសោះ ប៉ុន្តែ ពួកគេកំពុងគ្រប់គ្រងក្នុងទ្វីបនេះ ក្នុងនាមជាក្លិបរកបានចំណូលខ្ពស់ជាងគេពីការប្រកួត ក្រោយពីក្លិបនៅកីឡដ្ឋាន Emirates មួយនេះ រកបានចំណូលច្រើនជាងក្លិបណាៗទាំងអស់។ នេះបើយោងទៅតាមការសិក្សាមួយដោយអង្គភាព Deloitte។

ft-img-template

កីឡដ្ឋាននៅទីក្រុងឡុងដ៍របស់ពួកគេដែលផ្ទុកអ្នកទស្សនាបាន ៦ ម៉ឺននាក់ និងបានបើកកាលពីឆ្នាំ ២០០៦ រកបានចំណូលសរុប ១៣២ លានអឺរ៉ូក្នុងរដូវកាលឆ្នាំ ២០១៤-២០១៥ ពីការលក់សំបុត្រ និងការចំណាយរបស់អ្នកគាំទ្រ។

ដោយឡែក បើទោះបីរកបានចំណូលខ្ពស់ជាងគេបំផុតប្រចាំទ្វីបអឺរ៉ុបក៏ដោយ ប៉ុន្តែ ក្របខ័ណ្ឌ Premier League របស់អង់គ្លេស ត្រឹមតែអាចឈរក្នុងចំណាត់ថ្នាក់លេខ ២ ប៉ុណ្ណោះ បន្ទាប់ពីក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga នៅពេលធ្វើការប្រៀបធៀបទៅនឹងចំនួនអ្នកគាំទ្រចូលរួមទស្សនា។

ក្របខ័ណ្ឌ Bundesliga បានស្រូបទាញអ្នកគាំទ្រជាមធ្យមចំនួន ៤២៦៨៥ នាក់ក្នុងមួយប្រកួត ក្នុងរដូវកាលឆ្នាំ ២០១៤-២០១៥។

ចំនួននេះ ធ្វើឲ្យក្របខ័ណ្ឌអាល្លឺម៉ង់ នាំមុខលើក្របខ័ណ្ឌ Premier League ដែលទាក់ទាញអ្នកទស្សនាបាន ៣៦១៦៣ នាក់ក្នុងមួយប្រកួតនៅរដូវកាលដូចគ្នានេះ៕

ក្លិបដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំទ្វីបអឺរ៉ុប រដូវកាល ២០១៤-១៥

1. Emirates Stadium (Arsenal): 132 million
2. Bernabeu (Real Madrid): 129.8m
3. Camp Nou (Barcelona): 116.9m
4. Old Trafford (Manchester United): 114m
5. Stamford Bridge (Chelsea): 93.1m
6. Allianz Arena (Bayern Munich): 89.8m
7. Parc des Princes (PSG): 78m
8. Anfield (Liverpool): 75m
9. Etihad Stadium (Manchester City): 57m
10. Signal Iduna Park (Borussia Dortmund): 54.2m

The post Arsenal រកចំណូលខ្ពស់ជាងគេ ខណៈលីកអាល្លឺម៉ង់មានអ្នកគាំទ្រច្រើនជាងគេ appeared first on CamboSport.