វែល៍ នឹងលេងដោយគ្មាន Ramsey ពេលជួប អូទ្រីសយប់នេះ

ប្រធានក្រុម Ashley Williams សង្ឃឹមថា អ្នកគាំទ្រដែលធ្វើដំណើររបស់ប្រទេស វែល៍ នឹងឃើញពីផ្សេងគ្នាមួយទៀត ក្នុងការប្រកួតវគ្គជម្រុះ World Cup ជាមួយប្រទេស អូទ្រីសនារាត្រីថ្ងៃព្រហស្បតិ៍នេះ។

ft-img-template

វែល៍ នឹងលេងដោយគ្មានកីឡាករ Aaron Ramsey ជាថ្មីម្តងទៀត ខណៈខ្សែបម្រើកណ្តាលរបស់កាំភ្លើងធំ Arsenal នេះ ទើបតែជាពីរបួសគន្លាក់ឆ្នឹង។

នោះមានន័យថា ក្រុមរបស់លោក Chris Coleman នឹងមិនផ្លាស់ប្តូរទម្រង់លេងឡើយ ដូចអ្វីដែលពួកគេលេងឈ្នះ ៤-០ លើប្រទេសម៉ាឌូវ៉ា ខណៈដែលកីឡាករ Andy King របស់ក្លិប Leicester នឹងបន្តលេងតំណែងរបស់ Ramsey ផងដែរ។
រីឯ ក្រុមអូទ្រីស នឹងអាចដាក់ជំនួសកីឡាកររបួស Martin Harnik ជាមួយខ្សែបម្រើស្លាប Marcel Sabitzeer។ដែលនោះជាកម្លាំងផ្លាស់ប្តូរមួយ បន្ទាប់ពីការឈ្នះ ២-១ លើប្រទេស ហ្សកហ្សី។

អូទ្រីស ត្រូវបានគេរំពឹងថា ជាគូប្រកួតប្រជែងដ៏សំខាន់មួយរបស់វែល៍ នៅក្នុងពូល D នេះ។
សូមបញ្ជាក់ថា ប្រកួតចុងក្រោយរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០១៣ គឺវែល៍ឈ្នះលើអូទ្រីស ២-១៕

The post វែល៍ នឹងលេងដោយគ្មាន Ramsey ពេលជួប អូទ្រីសយប់នេះ appeared first on CamboSport.