របៀបធ្វើ ប្រហិតត្រីចៀន

 

សូមទស្សនាវីដេអូ ៖

គ្រឿងផ្សំ

  • ប្រហិតត្រី ៨ខាំ
  • សណ្តែកគួ ៣ខាំ (ហាន់ល្អឹតៗ)
  • ម្ទេស ៦គ្រាប់ (តាមចំនូលចិត្ត ហាន់ល្អឹតៗ)
  • ខ្ទឹមក្រហម ១ដុំ (ហាន់ស្ដើងៗ)
  • ខ្ទឹមស ៣កំពឹស (ចិញ្រ្ចាំអោយម៉ត់)
  • ម្សៅឆា ៣ស្លាបព្រាបាយ
  • គ្រឿងបុក ៦-១០ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកត្រី កន្លះស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ១០-១៥ សន្លឹក (ហាន់ជាសរសៃៗ)
  • ប្រេងឆា
របៀបធ្វើ 
  1. លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ និងស្អិតល្អ។
  2. លាបប្រេងឆាលើដៃបន្តិច រួចពូតប្រហិតជាដុំសំប៉ែតៗ។
  3. ដាំប្រេងឆាអោយក្តៅខ្លាំង ដាក់ប្រហិតដែលពូតរួចចៀនអោយឆ្អឹនល្អ ជាការស្រេច៕
 ញាំជាមួយជ្រក់ល្ហុង ឬជ្រក់ផ្កាស្ពៃ កាន់តែឆ្ងាញ់។
របៀបធ្វើ ប្រហិតត្រីចៀន
ប្រភព ៖ camlocation