របៀបធ្វើ ត្រសក់ជ្រក់

សូមទស្សនាវីដេអូ ៖

គ្រឿងផ្សំ

  • ត្រសក់ ៣គីឡូកន្លះ (តូចៗ ខ្ចីៗ)
  • អំបិល កន្លះកូនចានចង្កិះ
  • ស្ករស ២ខាំ
  • ទឹក កន្លះលីត្រ
  • ម្ទេស ៧ផ្លែ (តាមចំនូលចិត្ត)
  • ខ្ទឹមក្រហម ៣ដុំ
  • ខ្ទឹមស ១០-១៥កំពឹស
  • ទឹកត្រី ១/៣កូនចានចង្កិះ
  • ទឹកស៊ីអ៊ីវ ១/៣កូនចានចង្កិះ
របៀបធ្វើ 
  1. យកត្រសក់កាត់ក្បាល កាត់កន្ទុយចេញ លាងទឹកអោយស្អាត (បើធំ ពុះជាពីរ) រួចយកមកក្រឡុកជាមួយអំបិលរហូតដល់ទន់ (ក្រឡុកកន្លះម៉ោងម្តងៗ ប្រហែលជា ២ទៅ៣ម៉ោង)។
  2. យកត្រសក់ដែលក្រឡុកអំបិលរួច ទៅពាធអោយចេញទឹកអស់ អោយស្វិត និងស្ងួតល្អ (ដាក់ត្រសក់ក្នុងកញ្រ្ចែង រួចយកវត្ថុធ្ងន់ៗមកចង្កត់ ប្រហែលជា ២ទៅ៣ម៉ោង)។
  3. ដាក់ស្ក ក្នុងឆ្នាំ ដាក់ទឹកបន្តិច រំងាស់អោយស្ករឡើងពណ៌ជើងអង្រ្កង រួចដាក់ទឹកដែលនៅសល់ចូល ដាំអោយពុះ ទុកអោយត្រជាក់។
  4. យកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ទៅបុក ឬ កិនអោយម៉ត់។
  5. យកត្រសក់ដាក់ក្នុងចានដែក លាយគ្រឿងបុក ទឹកត្រី ទឹកស៊ីអ៊ីវ ច្របល់ចូលគ្នាអោយសព្វ (ដាក់ប៊ីចេង តិចៗក៏បាន) រួចដាក់ទឹកស្ករចូល ច្របល់អោយសព្វល្អ សឹមយកទៅតំរៀបក្នុងក្រឡកែវអោយពេញ ចាក់ទឹកជ្រក់អោយចូល គ្រប់គំរបអោយជិត យកទៅដាក់ហាលថ្ងៃ ២ទៅ៣យប់ជាការស្រេច៕
 ក្រោយដាក់ហាលថ្ងៃរួច យកមកទុកក្នុងផ្ទះ ១យប់ទៀត រួចដាក់ក្នុងទូរទឹកកក (កន្លែងអត់កក) អាចទុកញាំបានច្រើនខែ។
របៀបធ្វើ ត្រសក់ជ្រក់
ប្រភព ៖ camlocation