ពេជ្រ សោភា សុខៗបង្ហោះសារប្លែកៗ ធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសួរមិនបាន!

ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រ ងឿងឆ្ងល់យ៉ាងខ្លាំង ពេលរូបនាង បានទម្លាយសារមួយមានអត្ថន័យប្លែកៗ។

ភាគច្រើន តារាស្រីរូបនេះ តែងបង្ហាញរូបថត និងពាក្យពេចន៍សប្បាយៗ តាមបណ្តាញសង្គម តែកាលពីប៉ុន្មានថ្ងៃមុននេះ រូបនាងបានបរិយាយនូវសារមួយ ដែលនាង មិនដែលសរសេរបែបនេះពីមុនមកទេ។

អ្នកនាង ពេជ្រ សោភា បានសរសេរថា "សុំទោសផងបង ជូនពរឲ្យបងសុខសប្បាយតាមផ្លូវ ខ្ញុំមិនអាចទទួលយកការស្រលាញ់បងបានទេ អរគុណគ្រប់រឿងរ៉ាវដែលកន្លងមក បងជាមនុស្សល្អ លាហើយពួកយើងបានត្រឹមជាមិត្ត សង្ឃឹមថាបងនឹងជួបមនុស្សល្អ"។ 

សារចម្លែកមួយនេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសាកសួរទៅកាន់ អ្នកនាង ពេជ្រ សោភាគ្រប់ៗគ្នា ដែលចង់ដឹងថា សាររបស់នាង ចង់បង្កប់ន័យទៅកាន់អ្នកណា៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង ពេជ្រ សោភា បានប្រកាសថា បើរូបនាងត្រូវស្លាប់នៅលើឆាក ក៏នាងសុខចិត្តដែរ ឲ្យតែបានច្រៀងចម្រៀងមួយបទមុនស្លាប់។

តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា ក្រោយពីបានផ្អាកការងារសិល្បៈ មួយរយៈពេល ដោយទៅសម្ងំព្យាបាលជំងឺពេលនេះ នាងបានវិលត្រឡប់មកវិញ ហើយដោយនាងបានប្រាប់មហាជនថា នាងស្រលាញ់សិល្បៈខ្លាំងណាស់ បើទោះជានាងត្រូវស្លាប់ នៅលើឆាកក៏សុខចិត្តឲ្យតែ បានច្រៀងចម្រៀងមួយបទមុនស្លាប់ ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រាប់ឲ្យដឹងជាសាធារណៈថា អ្នកនាងស្រលាញ់ការងារសិល្បៈខ្លាំងណាស់ រកអ្វីមកនិយាយឫប្រៀបមិនបានទេ ព្រោះថាជីវិតរបស់នាងគឺស្រលាញ់ ការច្រៀងពេលខ្លះប្រសិនបើនាងត្រូវបាត់បង់ជីវិត ក៏នាងសុខចិត្តស្លាប់ នៅលើឆាកឲ្យតែបានច្រៀងចម្រៀងមួយបទ មុនស្លាប់ក៏សុខចិត្ត ។

តារាចម្រៀងស្រីដែលកំពុងតែល្បី ក្នុងការតាក់តែងនិពន្ធបទ Original Song រូបនេះ បានប្រាប់ឲ្យទៀតថា នៅពេលដែលនាងឈឺគឺ មានការណែនាំចង់ឲ្យនាង សម្រាក់តែផ្ទុយទៅវិញ គឺនាងគិតថាការតាក់តែងនិពន្ធ បទចម្រៀងថ្មីរបស់នាង គឺជាការព្យាបាលជំងឺរបស់នាងទៅវិញ ហើយមួយវិញទៀតនៅពេល ដែលនាងឈឺ គឺនាងចង់ចំណាយពេលសាងស្នាដៃ តាក់តែងនិពន្ធ ព្រោះបើទោះជាយើង ទៅឫនៅគឺចង់ឲ្យមានស្នាដៃ បន្សល់ទុក ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload