Taew Natapohn ដើមខែតុលាថ្មី បញ្ចេញស្ទីលថតបង្ហាញម៉ូត ញាក់សាច់មិនធម្មតា!

ថៃ៖ ដាច់ខែចាស់ភ្លាមតារាសម្តែងស្រីថៃនាង Taew Natapohn លេងខ្លួនថតរូបបែប ស៊ិចស៊ីបញ្ចេញស្ទាយម៉ូតថ្មីភ្លែត បង្ហាញសម្រស់ដ៏ឆើតឆាយរបស់ខ្លួន មិនឱ្យចាញ់ តារាស្រីឯទៀតៗប៉ុន្មាននោះទេ ក្រោយពីទើបតែបានលេងភាពយន្ត រឿងថ្មីគឺ «នាគី» ដែលពោរពេញទៅដោយអភិនីហារ មហិទ្ធិឫទ្ធិរបស់ព្រះម៉ែនាគី។

មានក្រុមអ្នកគាំទ្រជាច្រើន ធ្លាប់តែបានឃើញនាងធ្វើខ្លួនបែបសុភាពៗរៀបរយ មិនសូវជាស្រស់ឆើតឆាយណាស់ណាទេពេលទៅណាមកណា ហើយភាគច្រើន Taew Natapohn គឺនិយមតែមានការតុបតែងខ្លួនបែបសាមញ្ញៗ តែស្រស់ស្អាត ឬបើទោះជាមានការស្លៀកស៊ិចស៊ីបន្តិចយ៉ាងណាក្តី ក៏នៅតែស៊ីគ្នា ជាមួយនឹងរូបសម្រស់ស្រស់ស្អាតពិតៗពីធម្មជាតិរបស់នាងតែម្តងដែរ។

ប៉ុន្តែទើបតែពេលចុងក្រោយ នៅក្នុងដើមខែតុលា កញ្ញាសុភាពរាបសារម្នាក់នេះ ស្រាប់តែបានលេចមុខមាត់ជាថ្មី ក្រោមការតុបតែងជាមួយនឹងការថតបង្ហាញម៉ូត ស៊ិចស៊ីទាក់ទាញអារម្មណ៍ ទាំងការផាត់មុខ និងទាំងការតុបតែងស្លៀកឈុត ព្រមៗគ្នា មើលទៅស្អាតប្លែកភ្នែក ហើយថែមទាំងមានភាពលេចធ្លោស្មានមិនដល់ទៀតផង។ ការបង្ហាញខ្លួនលើកនេះ គឺជាការថតរូបហ្វេសស៊ិនសម្រាប់បើក ទស្សនាវដ្តី មួយ ដែលមានឈ្មោះថា Banana Magazine សម្រាប់ចេញផ្សាយនៅក្នុងខែតុលា ផ្ទាល់នេះតែម្តង។

បន្ទាប់ពីមានការថតបង្ហាញម៉ូតនាលើកនេះ រូបភាពដ៏ស្រស់ស្អាតរបស់ Taew natapohn ក៏ត្រូវបានបង្អួតនៅក្នុង Instagram របស់នាងផងដែរ ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើន លាន់មាត់ភ្ញាក់ផ្អើល និងសរសើរគ្រប់ៗគ្នាថា នាងពិតជាមានសម្រស់ស្អាតប្លែកមែន ជាមួយនឹងការតែងខ្លួនបែបថ្មីនេះ ព្រោះមិនដែលធ្លាប់បានឃើញកាលពីមុនមក នោះទេ។

ជាពិសេសគឺអ្នកគាំទ្រកម្លោះៗវិញ នាំគ្នាផ្អើលភ្លូកទឹកភ្លូកដី ចូលទៅតាមដាន Instagram នាង Taew Natapohn ជារៀលរាល់ថ្ងៃមិនមែនចំនួនតិចនាក់នោះឡើយ។ រហូតដល់មានអ្នកខ្លះទៀត ចំអន់នាងលេងផងដែរថា នេះប្រហែលជាមកពីមហិទ្ធិឬទ្ធិ របស់ព្រះម៉ែនាគីនៅក្នុងជំនឿអរូបី ដែលនាងទើបតែបានសម្តែងថ្មីៗនោះទេដឹង! បានជាស្អាតប្លែកយ៉ាងនេះ។

ទោះជាយ៉ាងក្តីវត្តមាននៅក្នុងការបង្អួតដ៏ស្រស់ស្អាតរបស់នាង Taew Natapohn នាលើកនេះ គឺពិតជាបានធ្វើឱ្យនាងមានភាពទាក់ទាញមែនទែន ហើយថែមទាំង មានប្រជាប្រិយភាពកើតឡើងខ្ពស់មួយកម្រិតទៀតមិនធ្លាប់មានពីមុនផងដែរ៕

ចង់ដឹងថានាងស្រស់ស្អាតប្លែកភ្នែកប៉ុណ្ណាមានតែតាមទៅមើលជាមួយគ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload