សូមប្រយ័ត្ន! យុវជនម្នាក់ត្រូវបំណែកផ្លែម៉ូទ័រកាត់ដែក ខ្ទាតចំទ្រូង ស្លាប់យ៉ាងអាណោចអាធ័ម

(បាត់ដំបង)៖ ហេតុការណ៍ដ៏ព្រឺព្រួចមួយ បានកើតឡើងដោយសារយុវជនពេញកម្លាំងម្នាក់ បានយកម៉ូទ័រកាត់ដែក ទៅកាត់ដែកមួយកំណាត់ តែដាក់ផ្លែខុសក៏ធ្វើឱ្យបែកផ្លែខ្ទាត មុតរយាស់ត្រូវចំកណ្ដាលដើមទ្រូង បណ្ដាលឱ្យស្លាប់ភា្លមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី២៤ ភូមិកំពុងឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមុនពេលកើតហេតុ បុរសជាជាងផ្សារដែកបានយកម៉ូទ័រកាត់ដែកទៅប្ដូរផ្លែ តែមិនមែនជាផ្លែរបស់ម៉ូទ័រនោះទេ យកមកកាត់ដែលក៏បែកខ្ទាត មុតចំកណ្ដាលទ្រូងស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះធ្វើកុសល្យវិច្ច័យ ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារម៉ូទ័រកាត់ដែកខ្លួនឯងពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឱ្យទៅបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ករណីនឹកស្មានមិនដល់មួយ បានបណ្ដាល ឱ្យបុរសមេជាង សំណង់ម្នាក់ ដួលស្លាប់ភ្លាមៗ ក្រោយពីផ្លែម៉ូទ័រ បានបែកខ្ទាតជុងចំក ខណៈដែលជនរងគ្រោះកំពុង យកម៉ូទ័រកាត់ដែក នៅការដ្ឋានសំណង់មួយ កន្លែង ស្ថិតនៅភូមិត្នោតក្រោម ឃុំឫស្សី ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះរួម ជាមួយដៃគូរបស់ខ្លួនម្នាក់ទៀត ដែលមាន ស្រុកកំណើត នៅឯខេត្ដស្វាយរៀង បានមក ធ្វើសំណង់នៅចំណុច កើតហេតុខាងលើក៏ជួប ឧប្បត្ដិហេតុមួយនេះ គួរឱ្យរន្ធត់យ៉ាងខ្លាំងបាត់ បង់ជីវិតក្នុងថ្លុកឈាមតែម្ដង ។

មន្ដ្រីនគរបាលប៉ុស្ដិ៍បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ សាត អាយុ៣៨ឆ្នាំ ហើយបច្ចុប្បន្នបាននឹងកំពុងទំនាក់ទំនង ទៅក្រុមគ្រួសាររបស់ខ្លួន នៅឯខេត្ដស្វាយរៀង ដើម្បីមកទទួលយកសព ទៅធ្វើបុណ្យ តាមប្រពៃណី ។

តាមការឱ្យដឹងពី មន្ដ្រីនគរបាលដដែល បន្ទាប់ពីទទួលបានព័ត៌មាន នៃគ្រោះថ្នាក់សង្គមមួយនេះ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព និងសួរពីដំណើររឿង ហើយអះអាងថា ជាករណីគ្រោះថ្នាក់ ដោយខ្លួនឯងដោយពិត ប្រាកដមែន ។

តាមរយៈគ្រោះថ្នាក់មួយនេះ អាចជាសា មួយផ្ញើទៅកាន់ជាងសំណង់ទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលកំពុង ស្វានដែកឬកាត់ដែក ខ្លាចផ្លែស្វានទាំងនោះ បែកជាបំណែកខ្ទាតមកចំខ្លួន ប៉ះពាល់ដល់ ជីវិត ដូចក្នុងរូបភាពខាងលើនេះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សូមប្រយ័ត្ន! យុវជនម្នាក់ត្រូវបំណែកផ្លែម៉ូទ័រកាត់ដែក ខ្ទាតចំទ្រូង ស្លាប់យ៉ាងអាណោចអាធ័ម

សូមប្រយ័ត្ន! យុវជនម្នាក់ត្រូវបំណែកផ្លែម៉ូទ័រកាត់ដែក ខ្ទាតចំទ្រូង ស្លាប់យ៉ាងអាណោចអាធ័ម

សូមប្រយ័ត្ន! យុវជនម្នាក់ត្រូវបំណែកផ្លែម៉ូទ័រកាត់ដែក ខ្ទាតចំទ្រូង ស្លាប់យ៉ាងអាណោចអាធ័ម