សេកមួួយក្បាល គ្មានរោមដោយសារឆ្លងមេរោគ កំពុងទទួលបាន ការចាប់អារម្មណ៍ពីមនុស្សជាច្រើន

អាមេរិក៖  សត្វសេក ជាប្រភេទបក្សីដែលមានរូបរាង និងពណ៌សម្បុរគួរឲ្យស្រលាញ់ ហើយក្នុងចំនោមប្រភេទសត្វស្លាបទាំងអស់ សេកគឺជាសត្វដែលមនុស្សភាគច្រើនចូលចិត្តចិញ្ចឹមដាក់ក្នុងទ្រុងនៅតាមផ្ទះរបស់ខ្លួនផងដែរ។ ប៉ុន្តែដោយឡែកបើយើងក្រឡេកមកមើល សត្វសេកមួយក្បាលនេះវិញ គឺវាមានរូបរាងចម្លែកខុសពីគេ ពីព្រោះតែឆ្លងមេរោគ ដូច្នេះហើយទើបធ្វើឲ្យវាជ្រុះរោមអស់ពីខ្លួន នៅសល់តែស្បែកគ្របឆ្អឹង។

សេកមួយក្បាលនេះត្រូវបានម្ចាស់ដាក់ឈ្មោះថា Rhea ដែលបច្ចុប្បន្ន វារស់នៅក្នុងស្ថានភាពមួយដ៏កំសត់ ដោយសារតែធ្លាប់ឆ្លងមេរោគ ទើបធ្វើឲ្យរោមជ្រុះអស់គ្មានសល់ ។ មេរោគប្រភេទនេះមានឈ្មោះថា PBFD ដែលជាប្រភេទជំងឺដែលធ្វើឲ្យកោសិការោមខាងក្រៅប្រែទៅជាផុយជ្រុះនៅសល់តែស្បែក។

ដោយសារតែទទួលរងនូវជំងឺនេះ Rhea ដែលជាប្រភេទសត្វសេកគ្មានរោម ត្រូវបានពេទ្យសត្វជួយសង្រ្គោះនៅឯទីក្រុង Boston កាលពីប៉ុន្មានខែមុននេះ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការមើលថែ និងទទួលចិញ្ចឹមពីម្ចាស់ដែលមានឈ្មោះថា Isabella Eisenmann ផងដែរ។  

គួរបញ្ជាក់ដែរថា នាពេលថ្មីៗនេះ សេកមួយក្បាលនេះកំពុងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើនពាន់នាក់ផងដែរ នៅក្នុងបណ្តាញសង្គមរូបភាព Instagram ដោយសារតែម្ចាស់របស់វា បានបង្កើតគណនីមួយដោយមានដាក់ឈ្មោះសេកនេះផ្ទាល់ ។

Isabella វ័យ២៣ឆ្នាំ ដែលជាម្ចាស់បាននិយាយថា «ដំបូងឡើយនៅពេលដែលរូបភាពសេកមួយក្បាលនេះ បង្ហោះចូលក្នុងបណ្តាញសង្គម មានមនុស្សច្រើនណាស់ដែលបានបញ្ចេញមតិរិះគន់ នៅពេលដែលឃើញសភាពវាបែបនេះ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សទាំងនោះបានចាប់ផ្តើមប្តូរគំនិតទទួលយកវិញ ដោយបានដឹងច្បាស់ពីមូលហេតុ ទើបដូច្នេះហើយរយៈពេលថ្មីៗនេះ សេកមួយក្បាលនេះ បានធ្វើឲ្យមានការទាក់ទាញពីមនុស្សជាច្រើននាក់ក្នុងបណ្តាញសង្គម ។ ក្នុងនោះដែរក៏មានអ្នកបរិច្ចាគសម្លៀកបំពាក់តូចៗសម្រាប់វាផងដែរ ដើម្បីបង្កភាពកក់ក្តៅ ដោយសារតែវាគ្មានរោម»

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត