ចិត្តសឿង! ហ៊ានចាក់ប្រេងចូលក្នុងដៃ ព្រោះចង់បានសាច់ដុំធំ

ប្រេស៊ីល៖ កម្មករសំណង់វ័យ ៤៨ឆ្នាំម្នាក់ ឈ្មោះ Valdir Segato រស់នៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ត្រូវបានគេស្គាល់រហ័សនាមថា He-Man ឬក៏ Hulk បានសម្រេចចិត្តចាក់ប្រេងចូលទៅក្នុងដៃ ព្រោះចង់បានសាច់ដុំកំភួនដៃកាន់តែធំឡើងទ្វេដង។

បុរសវ័យ៤៨ឆ្នាំរូបនេះ បានបង្កើនទំហំសាច់ដុំកំភួនដៃឲ្យកើនឡើងទ្វេដង ពីទំហំ១២អ៊ីញទៅដល់ ២៣អ៊ីញ ក្រោយពីបានចាក់សារធាតុប្រេងម្យ៉ាងចូលក្នុងដៃរបស់គាត់ កាលពី៥ឆ្នាំមុន ហើយឥឡូវនេះគាត់នៅតែចង់ឲ្យសាច់ដុំគាត់ កាន់តែធំឡើងៗថែមទៀត។ 

លោក Valdir Segato ត្រូវបានគេសរសើរគាត់ថាជាបុរសសាច់ដុំ ដូចទៅនឹងតារាហូលីវូដលោក Arnold Schwarzenegger និងតួអង្គ Hulk ក្នុងភាពយន្ត។ បុរសសាច់ដុំរូបនេះបាននិយាយថា លោកសប្បាយចិត្ត គ្រប់ពេលដែលមនុស្សម្នាហៅលោកបែបនេះ។

គួររំឮកថា កាលពីនៅក្មេង លោក Segato ធ្លាប់ជាអ្នកញៀនថ្នាំ មានរាងកាយស្គមស្គាំង ហើយត្រូវបានគេហៅថា កូនឆ្កែសម្គម។ តែក្រោយមកលោកបានផ្តាច់គ្រឿងញៀន ហើយចូលរួមហាត់ប្រាណនៅក្នុងក្លឹបមួយវិញ ប៉ុន្តែលោកចង់បានលទ្ធផលច្រើនជាងអ្វីដែលលោកបានពីការហាត់ប្រាណតែមមួយមុខទៅទៀត។

ក្រោយមកលោក Segato បានក្លាយជាបុរសសាច់ដុំ ហើយឈ្លក់វង្វេងជាមួយនឹងសាច់ដុំទាំងនោះ ដោយលោកបានចាក់បញ្ចូលប្រេងបង្កើនសាច់ដុំ ចូលទៅក្នុងកំភួនដៃ ទ្រូង និងស្មា និងបានឡើងទម្ងន់ពី៥៥ដល់៨០គីឡូក្រាម។

មិត្តភក្តិម្នាក់ឈ្មោះ Fernando Carvalho da Silva បាននិយាយថា ការប្រើប្រាស់ប្រេងនោះគឺជារឿងល្ងង់ខ្លៅ ប៉ុន្តែ Segato គិតថាវាមិនអី ហើយក្នុងនាមជាមិត្តភក្តិខ្ញុំមានតែនៅស្ងៀម ទាំងក្នុងចិត្តខ្ញុំចង់និយាយប្រាប់គាត់ឲ្យឈប់ប្រើវាណាស់ ប៉ុន្តែគាត់សប្បាយចិត្តនឹងធ្វើរឿងទាំងនោះ។

វេជ្ជបណ្ឌិតជាច្រើនបានលោកឲ្យឈប់ប្រើប្រាស់ប្រេងទាំងនោះ ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែបើទោះជាមានការហាមប្រាណឲ្យឈប់ប្រើប្រាស់ប្រេងនោះក្តី ក៏បុរសសាច់ដុំរូបនេះនៅតែបន្តប្រើ ព្រោះគាត់គិតថា វាបានធ្វើឲ្យខ្លួនគាត់មានភាពល្បីល្បាញ និងទទួលបានភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចិត្តសឿង! ហ៊ានចាក់ប្រេងចូលក្នុងដៃ ព្រោះចង់បានសាច់ដុំធំ

ចិត្តសឿង! ហ៊ានចាក់ប្រេងចូលក្នុងដៃ ព្រោះចង់បានសាច់ដុំធំ

ចិត្តសឿង! ហ៊ានចាក់ប្រេងចូលក្នុងដៃ ព្រោះចង់បានសាច់ដុំធំ

ចិត្តសឿង! ហ៊ានចាក់ប្រេងចូលក្នុងដៃ ព្រោះចង់បានសាច់ដុំធំ

ចិត្តសឿង! ហ៊ានចាក់ប្រេងចូលក្នុងដៃ ព្រោះចង់បានសាច់ដុំធំ

ចិត្តសឿង! ហ៊ានចាក់ប្រេងចូលក្នុងដៃ ព្រោះចង់បានសាច់ដុំធំ