តារា​កម្ពុជា​​ ៣ រូប​ទៅ​ចូល​រួម ​Asian Celebrity Explore Quest Malaysia

នៅ​ព្រឹក​មិញនេះ​​​តារា​កម្ពុជា​មួយ​​ក្រុម ​បាន​​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​ Asian Explore Quest Malaysia នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈ​ពេល​មួយ​សប្តាហ៍​ ។

 

តារា​កម្ពុជា​​ ៣ រូប​ទៅ​ចូល​រួម ​Asian Celebrity Explore Quest Malaysia

 

ពុធ រ៉ានី ជា​មន្រ្តី​ផ្នែក​ទីផ្សារ​នៅ​ស្ថាន​ទូត​ម៉ា​ឡេស៊ី បាន​ប្រាប់​អ្នក​សារព័​ត៌​មាន​ថា ​​​អ្នក​ស្រី​បាន​ដឹក​នាំ​​តារា​៣ រូប​​មាន​ លោក ណា ខុន កញ្ញា ផាលីនដា និង​ កញ្ញា កែវ​ សុបញ្ញា ទៅ​​ចូល​រួម​កម្ម​វិធី​ Asian Celebrity Explore Quest Malaysia នៅ​ប្រទេស​ម៉ាឡេ​ស៊ី​ ដោយ​​មាន​ការ​ចូល​រួម​​ពី​ប្រទេស​ដែល​ជា​សមា​ជិក​អាស៊ាន​ទាំង​ ១០ ប្រទេស​ផ្សេង​ទៀតដែរ​។​

 

តារា​កម្ពុជា​​ ៣ រូប​ទៅ​ចូល​រួម ​Asian Celebrity Explore Quest Malaysia

 

មន្រ្តី​ផ្នែក​ទី​ផ្សារ​រូប​នេះ​​បាន​​បញ្ជាក់​ថា ​”​ចាស៎ការ​ចេញ​ទៅ​ចូល​រួម​កម្ម​វិធីលើក​​នេះ​ ចូល​រួម​សហការ ដោយ​ Tourism Malaysia នៃ​​ស្ថានទូត​ម៉ា​ឡេ​ស៊ី ច៎ាស​ជាមួយ Malaysia Airline ។ ​ចំពោះ​កម្ម​វិធី​នេះ​ផ្តោត​សំខាន់​​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៍​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក​ ​និង​​ទៅ​​កំសាន្ត​នៅ​តំបន់​ទេស​​ចរណ៍​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី”។

 

អ្នក​ស្រី​បាន​បន្ត​ថា​ នេះ​ជា​លើក​ទី៤ហើយ ដែល​អ្នក​ស្រី​បាន​ដឹក​នាំ​តារា​កម្ពុជា​​ទៅចូល​រួម​​កម្ម​វិធី​ជា​លក្ខណៈ​អន្តរជាតិ​​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​។ ​ការធ្វើ​ដំណើ​​ទៅ​ចូល​រួមកម្ម​វីធី​​លើក​នេះ​ ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​ ២០១៦ ដល់​ថ្ងៃទី ១៣ ខែ​តុលា​ ឆ្នាំ​ ២០១៦។

 

ចំណែក​ឯលោក​ ណា ខុន ​តំណាង​ឲ្យ​សិល្បករ​ និង​សិល្ប​ការិនី​ដែល​ទៅ​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​ខាង​លើ​នេះ ​បាន​លើក​ឡើង​ថា​ “សម្រាប់​ពួក​ខ្ញុំ​ទាំង​៣​នាក់ ​គឺ​បាន​ត្រៀម​សម្លៀក​បំពាក់​ប្រពៃ​ណី​​ខ្មែ​រ​យើង​ និង​ត្រៀម​បទ​ចម្រៀង​២ បទ​ដើម្បី​ត្រៀម​បង្ហាញ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​។ សំរាប់​រូប​ខ្ញុំ​ជា​លើក​ទី​១​ក្នុង​កម្ម​វិធី​នេះ​ តែ​ក៏ជា​លើក​ទី​៣​ ក្នុង​ការ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​”៕

 

តារា​កម្ពុជា​​ ៣ រូប​ទៅ​ចូល​រួម ​Asian Celebrity Explore Quest Malaysia

 

តារា​កម្ពុជា​​ ៣ រូប​ទៅ​ចូល​រួម ​Asian Celebrity Explore Quest Malaysia

 

អត្ថបទ៖ ឆុង ស៊ីណាន