ពិធីករ​ទូរទស្សន៍​​ជាតិ​ ទទួល​សញ្ញា​បត្រ​ថ្នាក់​អនុបណ្ឌិត​ព្រឹក​មិញ​

សុខ​ សំណាង​ ពិធីករ​ទូរទស្សន៍​ជាតិ​ បាន​ទទួល​សញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្នៅអគារ​សន្និបាតពិព័រណ៍​​កោះ​ពេជ្រ​កាល​ពី​ព្រឹក​មិញ។

 

ពិធីករ​មកពី​ខេត្ត​បាត់​ដំបង​រូប​នេះ​​ ប្រាប់​ថា​ លោក​ប្រឡូក​សិល្បៈ​ប្រមាណ​ជាង​១០​ឆ្នាំ​ហើយ​តាំង​ពី​រៀន​ថ្នាក់​មហាវិទ្យាល័យ​​ឆ្នាំ​ទី៣​មក​ម្ល៉េះ។ ដែល​កាល​នោះ​ លោក​រៀន​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា​ ប៉ុន្តែ​ដោយ​សារ​មាន​ចិត្ត​ស្រលាញ់​វិស័យ​អាន​ព័ត៌មាន​ តាំង​​ពីតូច​មក​ ទើប​លោក​ដាច់​ចិត្ត​ដាក់​ពាក្យ​ប្រលង​ចូល​បម្រើ​ការងារ​ជា​អ្នក​អាន​ព័ត៌មាន​នៅ​ទូរទស្សន៍​ជាតិ​ និង​រៀន​បន្ត​ថ្នាក់​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់​តែ​ម្តង។

 

ពិធីករ​ទូរទស្សន៍​​ជាតិ​ ទទួល​សញ្ញា​បត្រ​ថ្នាក់​អនុបណ្ឌិត​ព្រឹក​មិញ​

 

សុខ សំណាង​ ថ្លែង៖”​ខ្ញុំ​រៀន​បរិញ្ញាបត្រ​គឺ​ផ្នែក​ពត៌មាន​វិទ្យា​នៅ​សកលវិទ្យាល័យ​បៀលប្រាយ​ ប៉ុន្តែ​ដោយសារ​ចង់​ទទួល​បាន​ចំណេះ​បន្ថែម​ឲ្យ​បាន​ទូលំទូលាយ​ ពាក់ព័ន្ធ​នឹង​ច្បាប់​ផ្សេង​ៗ​ទើប​ខ្ញុំ​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សាលា RULE ទៅ​បង”។

 

ពិធីករ​ទូរទស្សន៍​​ជាតិ​ ទទួល​សញ្ញា​បត្រ​ថ្នាក់​អនុបណ្ឌិត​ព្រឹក​មិញ​សំណាង និង​មិត្ត​ភក្តិលោក ចូល​រួម​អបអរសាទរ​ព្រឹកមិញ

 

​​​​​ក្រៅ​ពី​អាជីព​ពិធីករ​ សុខ សំណាង​ ធ្លាប់​បាន​សម្ដែង​កាយវិការ​ខារ៉ាអូខេ ថត​ស្ប៉ត​  ​ធ្វើ​ជា​ពិធីការនី រួម​ទាំង​ធ្វើ​ជា​មន្ត្រី​រាជការ​នៅ​ក្រសួង​ព័ត៌មាន​ផង​ដែរ។

 

ទស្សនា​ទិដ្ឋភាព​ សុខ សំណាង​ ទទួល​សញ្ញាប័ត្រ​ រួម​ទាំង​ស្តាប់​ការ​បក​ស្រាយ​បន្ថែម​​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា