បទថ្មីរបស់ ធែល ថៃ និង រ៉េត ស៊ូហ្សាណា មួយណាត្រូវចិត្តអ្នកគាំទ្រ? (មានចម្រៀង)

6 Videos


អតីតម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទីពីរ ធែល ថៃ បានបញ្ចេញបទ ចម្រៀងថ្មីមួយបទមានចំណងជើងថា «ខ្ញុំស្រឡាញ់នារីខ្មែរ» ស្របពេលដែលមហាជនមួយ ចំនួនបានផ្តោតការចាប់អារម្មណ៍ឃើញថា មិនសូវទទួលបានការគាំទ្រដូចបទចម្រៀងរបស់ កញ្ញា រ៉េត ស៊ូហ្សាណា ទេ ។

បទថ្មីរបស់ ធែល ថៃ និង រ៉េត ស៊ូហ្សាណា មួយណាត្រូវចិត្តអ្នកគាំទ្រ? (មានចម្រៀង)

ទើបតែល្បីពេញបណ្តាញសង្គមហ្វេសប៊ុករឿងទិញរថយន្តថ្មីតម្លៃរាប់ម៉ឺនដុល្លារកាលពីពេលថ្មីៗ ពេលនេះ អតីតម្ចាស់ពានរូបនេះ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីបទ «ចង់ទៅទៅៗ» ដែលជាបទទីមួយក្នុងអាជីពរបស់ខ្លួន ។ ការបញ្ចេញបទចម្រៀងថ្មី ជាលើក ទីពីរនេះ មានមហាជននៅលើបណ្តាញសង្គមមួយចំនួនមានការចាប់អារម្មណ៍ឃើញថា សន្ទុះ នៃការគាំទ្ររបស់អតីតម្ចាស់ពានរូបនេះ ហាក់មិនសូវមានសន្ទុះខ្លាំងក្លាដូចបទចម្រៀង របស់ កញ្ញា រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខនារីមួយរូបដែលបានបាត់បង់ឱកាសដណ្តើមពានទៅវិញ ។

បទថ្មីរបស់ ធែល ថៃ និង រ៉េត ស៊ូហ្សាណា មួយណាត្រូវចិត្តអ្នកគាំទ្រ? (មានចម្រៀង)

ទោះជាយ៉ាងណា នេះគ្រាន់តែជាការយល់ឃើញរបស់បណ្តាប្រិយមិត្តអ្នក លេងហ្វេសប៊ុក តែប៉ុណ្ណោះ ឯធាតុពិតជាក់ស្តែងគឺអាស្រ័យទៅលើសមត្ថភាពរបស់អ្នកទាំងពីរទៅវិញទេ ។ ចង់ជ្រាបច្បាស់សូមស្តាប់ការបង្ហើរសំនៀងរបស់អ្នកទាំងពីរ ដូចតទៅ ៖ប្រមាញ់តួ