អ្នក​ស្រាវ​ជ្រាវ​បាន​ផលិត​រថយន្ត​បញ្ជា​ដោយ​ខួរ​ក្បាល

Electroencephalography

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ចិន​មក​ពី​សាកលវិទ្យាល័យ Nankai បាន​បង្កើត​គំរូ​រថយន្ត​ដែល​បញ្ជា​ដោយ​ខួរ​ក្បាល​មួយ។

យោង​តាម​អ្នក​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា រថយន្ត​នេះ​អាច​បើក​បរ​ទៅ​មុខ ថយ​ក្រោយ ឈប់ ចាក់សោ និង​ដោះសោ​វិញ​បាន​ទាំង​អស់​ដោយ​ការ​បញ្ជា​ពី​ខួរ​ក្បាល។

រថ​យន្ត​នេះ​អាច​ត្រូវ​បាន​ចាក់​សោ និង​ដោះ​សោ​វិញ​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ម្រាម​ដៃ​របស់​អ្នក​បើក​បរ​ឡើយ គឺ​គ្រាន់​តែ​ត្រូវ​ការ​ការ​តាំង​អារម្មណ៍​របស់​អ្នក​បើក​បរ​តែ​ប៉ុណ្ណោះ ដូច​ជា​ការ​ចាប់​ហ្វ្រាំង​ជា​ដើម។ ឧបករណ៍ 16 EEG (ទិន្នន័យ​នៃ​ចលនា​ខួរ​ក្បាល) ចាប់​រលក​សញ្ញា​ពី​ខួរ​ក្បាល​របស់​អ្នក​បើក​បរ​ដើម្បី​បញ្ជា​ទៅ​លើ​រថយន្ត។

អ្នក​ស្រាវ​ជ្រាវ​ឈ្មោះ Zhang Zhao បាន​ប្រាប់​ទៅ​កាន់ Reuter ថា ‘រលក​សញ្ញា EEG របស់​អ្នក​ធ្វើ​តេស្ត​ត្រូវ​បាន​ចាប់ និង​បញ្ជូន​ទៅ​កាន់​កុំព្យូទ័រ​ដោយ​ឧបករណ៍​អាន​រលក​សញ្ញា​ខួរ​ក្បាល’ ។ ប្រព័ន្ធ​បញ្ជា​អនុលោម​នូវ​ចលនា​ខួរ​ក្បាល ហើយ​បែង​ចែក​រលក​សញ្ញា​ទៅ​ក្នុង​គោល​បំណង។ បន្ទាប់​មក​ទើប​កុំព្យូទ័រ​ធ្វើ​ការ​បក​ប្រែ​រលក​សញ្ញា​ទៅ​ជា​ឃ្លា​បញ្ជា​នៃ​រថយន្ត។

ការ​ព្រួយ​បារម្ភ​ទៅ​លើ​ភាព​ស្រប​ច្បាប់​នៃ​រថយន្ត និង​កង្វះ​អត្ថ​ប្រយោជន៍​បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បើក​បរ​ដោយ​ខ្លួន​ឯង រថយន្ត​ស្វ័យ​ប្រវត្តិ​អាច​ត្រូវ​បាន​ពន្យារ​ការ​ផលិត៕

  • អ្នក​ស្រាវ​ជ្រាវ​បាន​ផលិត​រថយន្ត​បញ្ជា​ដោយ​ខួរ​ក្បាល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:បច្ចេកវិទ្យា
Tags: