PSY សម្ពោធ​បទ​ថ្មី Daddy ផ្អើល​ឆាក​តន្រ្តី MAMA កាល​ពី​យប់​មិញ

កាល​ពី​យប់​ថ្ងៃ​ទី ២ ខែ​ធ្នូ​ ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​ដ៏​ធំ​បំផុត​របស់​អាស៊ី MAMA តារា​ចម្រៀង​មាឌ​ម៉ាប់ PSY ក៏​បាន​ចូល​រួម​ផង​ដែរ​។

ក្នុង​ព្រឹត្តិការណ៍​នោះ PSY បាន​លើក​យក​បទ​ចម្រៀង​ ៣ បទ​ ដែល​ពីរ​បទ​ជា​បទ​ថ្មី​របស់​ខ្លួន​គឺ NAPAL BAJI និង បទ DADDY ហើយ​មួយ​បទ​ទៀត​ជា​​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ PSY ល្បី​បំផុត​នោះ​គឺ GANGNAM STYLE។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​អ្នក​គាំ​ទ្រ​បាន​ហ៊ោ​កញ្រ្ជាវ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ PSY ចាប់​ផ្តើម​​សម្ដែង​ និង​ច្រៀង​នូវ​បទ Daddy។ គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ត្រឹម​រយៈ​​ពេល​ ១ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​បទ​ចម្រៀង ​Daddy នៅ​លើ​ Youtube មាន​អ្នក​ទស្សនា​រហូត​ទៅ​ដល់​ ១០ លាន​ដង ឯណោះ។

តោះ​ទៅ​ទស្សនា​​ការ​សម្ដែង​របស់​ PSY ក្នុង​ព្រឹត្តិការណ៍ MAMA កាល​ពី​យប់​មិញ​ទាំង​​អស់​គ្នា ៖

អត្ថបទដោយ ៖ បុរសកម្សត់

  • PSY សម្ពោធ​បទ​ថ្មី Daddy ផ្អើល​ឆាក​តន្រ្តី MAMA កាល​ពី​យប់​មិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:បច្ចេកវិទ្យា
Tags: