Anan Anwar តារា​ចម្រៀង​​វ័យ​ក្មេង​ថៃ​ដ៏​ល្បី​ក្នុង​​កំឡុង​ឆ្នាំ ២០០០ មាន​នរណា​នៅ​ចាំ​គាត់​ទេ ?

Anan Anwar ត្រូវបានគេចាត់ទុកជាតារាចម្រៀងវ័យក្មេងដ៏មានសមត្ថភាពមួយក្នុងប្រទេសថៃ ដោយគាត់បានចាប់ផ្ដើមប្រឡូកក្នុងវិស័យចម្រៀងក្នុងឆ្នាំ ១៩៩៩ ដែលពេលនោះគាត់មានអាយុទើបតែ ១៣ ឆ្នាំតែប៉ុណ្ណោះ។

ក្នុងពេលប្រឡូកក្នុងវិស័យចម្រៀង Anan បានចេញនូវបទចម្រៀងជាច្រើនបទ ហើយក្នុងចំណោមបទចម្រៀងទាំងនោះមាន ៣ បទដែលល្បីជាងគេ សូម្បីតែប្រជាជនកម្ពុជាក៏ស្គាល់ដែរ ដោយមានទាំងផលិតកម្មក្នុងស្រុកចំលងតាមទៀតផង ដែលបទទាំង ៣ នោះមានដូចជា คิกคาปู้ , แฟนพันธุ์ตื้อ, និង ตะลึง ។

Anan Anwar តារា​ចម្រៀង​​វ័យ​ក្មេង​ថៃ​ដ៏​ល្បី​ក្នុង​​កំឡុង​ឆ្នាំ ២០០០ មាន​នរណា​នៅ​ចាំ​គាត់​ទេ ?

ប៉ុន្តែគួរឲ្យស្ដាយនៅឆ្នាំ ២០០៣ គាត់ក៏បានចាកចេញពីពិភពសិល្បៈរបស់ថៃ ហើយទៅរស់នៅក្រៅប្រទេស ប៉ុន្តែមុននឹងចាកចេញគាត់ក៏បានចូលប្រឡូកក្នុងវិស័យភាពយន្តផងដែរ ដោយថតបានចំនួន ២ ដែលមួយមានចំណងជើងថា Nine Warrior Monks ដែលបានថតនៅឆ្នាំ ២០០២។

ក្រោយមកគាត់ក៏បានបាត់ដំណឹងពីសិល្បៈតែម្ដង រហូតទៅដល់ឆ្នាំ ២០០៩ គាត់ក៏ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួនពីបទបើកបរក្នុងពេលស្រវឹង៕

Anan Anwar តារា​ចម្រៀង​​វ័យ​ក្មេង​ថៃ​ដ៏​ល្បី​ក្នុង​​កំឡុង​ឆ្នាំ ២០០០ មាន​នរណា​នៅ​ចាំ​គាត់​ទេ ?
Anan Anwar ក្នុងពេលបច្ចុប្បន្ន

ទស្សនាបទចម្រៀងដ៏ល្បីទាំង ៣ បទរបស់ Anan Anwar

  • Anan Anwar តារា​ចម្រៀង​​វ័យ​ក្មេង​ថៃ​ដ៏​ល្បី​ក្នុង​​កំឡុង​ឆ្នាំ ២០០០ មាន​នរណា​នៅ​ចាំ​គាត់​ទេ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: