ខ្លោច​ចិត្ត! ម្តាយ​ក្រ ខំ​ខ្ចីលុយ​គេ យក​ទៅទិញ​iPhone ឲ្យកូនដើម្បី​លួងចិត្តឲ្យទៅរៀន

បើតាម​ប្រភព​ពី Facebook របស់​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​មាន​ឈ្មោះ​ថា  Hữu Công បាន​បង្ហោះ​រូបភាព​មួយ​ផ្ទាំង​ដែល​មាន​រូប​លោក​​យាយ​ម្នាក់​កំពុង​កាន់​ទូរសព្ទ iPhone 5S ជាមួយ​នឹង​ Status ជាភាសា​វៀតណាម ដែល​និយាយ​អំពី​រូបភាព​មួយ​នេះ ដោយ​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ចង់​និយាយ​ថា លោកយាយម្នាក់នេះបានចូលមកក្នុងហាងលក់ទូរស័ព្ទមួយកន្លែង ដោយសំលៀកបំពាក់មិនសមជាអ្នកមកទិញទូរស័ព្ទទំនើប តែនៅពេលដែលម្ចាស់ហាងសួរគាត់ថាចង់ទិញអី? គាត់បានប្រាប់ថាចង់ទិញ iPhone អោយកូនរបស់គាត់។ ម្ចាស់ហាងមានការភ្ញាក់ផ្អើល ក៏បានយកទូរស័ព្ទ iPhone 5S មួយគ្រឿងឲ្យ​គាត់។

នៅពេលដែលគាត់កាន់ទូរស័ព្ទមើល ទឹកមុខរបស់គាត់ប្រែក្លាយជា​កម្សត់ស្រក់ទឹកភ្នែក។ អ្នកលក់ក៏បាន​សួរនាំ ទើបគាត់ប្រាប់ថា គាត់ទិញអោយកូនរបស់គាត់ ព្រោះគេមិនព្រមទៅរៀន បើមិនបានទូរស័ព្ទ iPhone ប្រើ។ គាត់គ្មានលុយទិញឡាន លុយខំសន្សំរាប់ឆ្នាំ នៅខំដើរខ្ចីពីគេខ្លះទៀតល្មមបានលុយប៉ុននេះមកទិញទូរស័ព្ទអោយកូន។ កូនរបស់គាត់មិនព្រមទៅរៀនទេបើគ្មានម៉ូតូ និងទូរស័ព្ទទំនើប ឆ្នាំនេះគេរៀនថ្នាក់ទី១០ហើយ។

ចុះប្រិយមិត្ត​យល់ឃើញ​យ៉ាងណាចំពោះករណី​នេះ?
សូមកុំសាងបាប​ទៅលើអ្នកមានគុណ កម្មនឹងសងអ្នកនៅថ្ងៃក្រោយ!

 

ដោយ៖ហុង

  • ខ្លោច​ចិត្ត! ម្តាយ​ក្រ ខំ​ខ្ចីលុយ​គេ យក​ទៅទិញ​iPhone ឲ្យកូនដើម្បី​លួងចិត្តឲ្យទៅរៀន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ចំនេះដឹង
Tags: