សណ្ឋាគារ​សម្រាប់​ដេក ឯងណេះសម្រាប់…

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​៣​នាក់ កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​០៥​ តុលា ២០១៦​ ស្ថិត​ក្នុង​បន្ទប់​នៃ​ស​ណ្ធា​គារ​មួយ នៅ​​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ​ក្រោយពីពួក​គេ​ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​​រក្សា​ទុក​នូវ​សា​ធាតុ​ញៀន​ ​។

ប្រ​ភពឱ្យដឹងថា ​ជន​សង្ស័យ១-​ឈ្មោះ​ឯ​ល ម៉ៅ ​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ២​-​ឈ្មោះ​គឹ​ម ម៉ៅ ​​អាយុ​២៦​ឆ្នាំ នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រត​នះ​មណ្ឌល និង​៣-​ឈ្មោះ​វ​ណ្ណា ឆា​ន្នី ​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រត​នះ​មណ្ឌល​ ។

ការចាប់ខ្លួន​នេះ ក្រោយពី​ម្ចាស់​សណ្ឋា​​គារ ​មានការ​សង្ស័យ​ទៅ​លើ​សកម្មភាព​ជន​ទាំង​៣​នាក់​​នេះ ទើប​ផ្ដល់​ដំណឹង​​ទៅ​សមត្ថកិច្ច  រហូត​​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​បាន​នូវ​ថ្នាំ​ញៀន​ប្រភេទ​ICE (​ម៉ា​ទឹកកក​)​មួយ​ចំនួន​ផង​ជា​វត្ថុ​តាង​ ។

សមត្ថកិច្ច​​មិន​ទាន់​ផ្ដល់​ចម្លើយ​ជាក់លាក់​ ពី​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​នៅឡើយ​ទេ រហូត​មក​ពេល​នេះ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​នៅឡើយ​។ ប៉ុន្តែ​បើ​តាម​ព័​ត៌មាន​បឋម​ដែល​ទ​ទូល​បាន​ពី​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៣​នាក់​ បាន​សារភាព​ទ​ទូល​ស្គាល់​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន​ដែល​ត្រូវ​សមត្ថកិច្ច​បាន​ដកហូត​ពី​ពួក​គេ​នោះ​ហើយ​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ដកហូត​ពី​ក្រុម​ជនសង្ស័យ​រួម​មាន ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម្ស៉ៅ​ក្រាម​ព​ណ៏​.​ស​ICE (​ម៉ា​ទឹកកក​)​ចំនួន​៣​ថង់ មាន​ទម្ងន់​៣,៤៦​ក្រាម ម៉ូតូ​២​គ្រឿង​ដែល​ជា​មធ្យោបាយ​ប្រ​ព្រិ​ត្តបទ​ល្មើស និង​វត្ថុ​
តាង​មួយ​ចំនួន​ទៀត​។

​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​
ច្បាប់​។