រដ្ឋមន្ត្រី​បរិស្ថាន​៖ ឈើ​ដឹក​ចេញពី​កំពង់ឆ្នាំង កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ សុទ្ធតែ​ខុសច្បាប់​ និពន្ធដោយ : រ៉ឹម ភារី       October-06-2016, 3:23 pm         723

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​បរិស្ថាន​៖ ឈើ​ដឹក​ចេញពី​កំពង់ឆ្នាំង កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ សុទ្ធតែ​ខុសច្បាប់​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងក្នុង​វេទិកានិពន្ធនាយក​ស្តីពីបរិស្ថានកាលពីព្រឹក​ថ្ងៃទី​៦ ខែតុលា។ រូបថត រឹម ភារី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បានប្រកាសថា ឈើ​ទាំងឡាយ ដែល​ដឹក​ចេញពី​ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង កោះកុង​គឺ​សុទ្ធតែជា​ឈើ​ខុសច្បាប់​។ លោក​បន្ថែមថា ក្នុងករណី​ខេត្ត​ខាងលើនេះ មាន​ករណី​ដឹកឈើ​ចេញ​នោះ គឺជា​ការទទួលខុសត្រូវ​របស់​អភិបាលខេត្ត​ចំពោះមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ 

​ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ គឺធ្វើឡើង​នៅក្នុង​វេទិកា​និពន្ធ​នាយក ស្តីពី​ការចូលរួមចំណែក​រប​ស់​វិស័យ​សារព័ត៌មាន ដើម្បី​លើកកម្ពស់​ការការពារ​បរិស្ថាន​នៅ​កម្ពុជា និង​តំបន់​ទន្លេមេគង្គ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៦ តុលា​នេះ​។

​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ខាងក្រោម​នេះ​៖