បណ្តាំព្រះសង្ឃកុំជឿលើខែឆ្នាំ សំខាន់កូនចេះស្រឡាញ់គ្នា​ !! (មានវីដេអូ)

ជាការពិតណាស់ ឪពុកម្តាយគ្រប់រូបតែងរកគ្រូអាចារ្យ គុនគូរមើលខែឆ្នាំកូនកំលោះក្រមុំរបស់ពួកគាត់ មុនពេលផ្សំផ្គុំពួកគេក្លាយជាប្តីប្រពន្ធនឹងគ្នា ចាប់ដៃគ្នាសាងគ្រួសារប្រកបដោយសុភមង្គលតរៀងទៅអើយ ។ ទោះជាយ៉ាងណា មនុស្សមួយចំនួនពុំអើពើជឿ ទៅតាមប្រពៃខ្មែរយើងតាំងពីបូរមបូរាណមួយនេះទាំងស្រុងទេ ដោយពួកគេយល់ឃើញថា ការចាប់ដៃគ្នាជាប្តីប្រពន្ធរួមរស់លុះជីវិតចុងក្រោយ វាពុំស្ថិតទៅលើជំនឿនេះទេ សំខាន់គឺកូនចេះស្រឡាញ់គ្នាប៉ុណ្ណោះឯង ។ មែនហើយ! ជូនកាល កូនកំលោះកូនក្រមុំទាំងពីរស្រឡាញ់គ្នាប្តូរផ្តាច់ ហើយសុទ្ធតែជាមនុស្សល្អ ប៉ុន្តែ ត្រូវបានឪពុកម្តាយបំបែកបំបាក់ព្រោះតែជឿទៅលើការដេញវេលារបស់គ្រូអាចារ្យ ។

និយាយអីចឹង មិនមែនមានន័យយើងខ្ញុំបង្គាប់ឲ្យអាណាព្យាបាលទាំងឡាយឈប់ប្រតិបត្តិតាមលំលៀមទម្លាប់ប្រពៃខ្មែរយើងមួយនេះទេ ប៉ុន្តែ ក៏គួរស្វែងយល់ខ្លះផង ។

Loading...

សូមប្រិយមិត្តស្តាប់បណ្តាំសង្ឃដីការរបស់ព្រះតេជគុណមួយអង្គ នៅក្នុងពិធីសូត្រមន្តកូនកំលោះកូនក្រមុំ១គូ ទាក់ទិននឹងរឿងជឿលើខែឆ្នាំល្អ ឬ មិនល្អ តាមរយៈវីដេអូឃ្លីបដូចខាងក្រោម៖