ឃាត់ខ្លួន​បុរស​ម្នាក់​រំលោភ​ក្មួយ​ស្រី​ខ្លួន​ដល់​ទៅ​២​នាក់​ម្នាក់​បាន​សម្រេច​៣​ដង​ម្នាក់​រត់​រួច

ឃាត់ខ្លួន​បុរស​ម្នាក់​រំលោភ​ក្មួយ​ស្រី​ខ្លួន​ដល់​ទៅ​២​នាក់​ម្នាក់​បាន​សម្រេច​៣​ដង​ម្នាក់​រត់​រួច



កណ្តាល​: កម្លាំង​សមត្ថកិច្ច​បាន​វាយ​ខ្នោះ​បុរស ម្នាក់​ធ្លាប់​ជាប់គុក​២០​ឆ្នាំ​ពី​បទ​រំលោភ​និង​(​សម្លាប់​នារី​ម្នាក់​) រួច​ចេញពី​គុម​ក​វិញ​មិន​កែចិត្ត​គំនិត​បែរជា​ទៅ​ចាប់រំលោភ​ក្មួយ​ស្រី​បង្កើត​ខ្លួន​២​នាក់ ម្នាក់​សម្រេច​៣​លើក និង​ម្នាក់​ទៀត​រត់​រួចខ្លួន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​៥​តុលា ឆ្នាំ​២០១៦ ស្ថិត​ត​នៅ​ស្រុក​ខ្សាច់កណ្ដាលខេត្តកណ្ដាល​។

ពូ​ចិត្ត​តិរច្ឆាន​ដែល​រំលោភ​ក្មួយ​ស្រី​ខ្លួន ឈ្មោះ នាង ប៊ុ​ន​ធឿ​ន អាយុ​៥៧​ឆ្នាំ​រស់នៅ​ស្រុក​ខ្សាច់កណ្ដាល  មុខរបរ​កសិករ ធ្លាប់​ជាប់គុក​២០​ឆ្នាំ​ពី​បទ​រំលោភ​និង​(​សម្លាប់​នារី​ម្នាក់​) រួច​ចេញពី​គុក​មក​វិញ​នៅ​តែ​មិន​រាងចាល​ដដែល​។

ចំណែក​ក្មួយ​ស្រី​បង្កើត​២​នាក់​ដែល​ពូ​ចិត្ត​តិរច្ឆាន​ចាប់រំលោភ​អាយុ​១០​ឆ្នាំ​បាន​សម្រេច​៣​ដង​,​ទី​២-​អាយុ​១៩​ឆ្នាំ​មិន​បាន​សម្រេច​ដោយសារ​រត់​រួចខ្លួន ។​ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​រួច​ពូ ដ៍​ថោកទាប​នេះ​រត់គេច​ខ្លួន​បាត់​មួយ​រយៈ ពេល​ដែល​វិល​ចូល​ផ្ទះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួ​តែ​ម្ដង​។

បច្ចុប្បន្ន​ជន​ល្មោភកាម​រូប​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​បន្ត​ឲ្យ​ទៅ​ដេក​គុក​ជា​ថ្មី។