ស៊ី​អាយ​អិ​ម​ប៊ី វៀតណាម ទទួល​បាន​អាជ្ញាប័ណ្ណ​ធនាគារ​ជា​ផ្លូវការ ពី​ធនាគារ​រដ្ឋ​វៀតណាម

ស៊ី​អាយ​អិ​ម​ប៊ី វៀតណាម ទទួល​បាន​អាជ្ញាប័ណ្ណ​ធនាគារ​ជា​ផ្លូវការ ពី​ធនាគារ​រដ្ឋ​វៀតណាមភ្នំពេញ : ស៊ី អាយ អិ ម ប៊ី ប៊ើ ហា ដ ( ធនាគារ ស៊ី អាយ អិ ម ប៊ី ឬ ស៊ី អាយ អិ ម ប៊ី ) បាន ប្រកាស ថា ធនាគារ ស៊ី អាយ អិ ម ប៊ី វៀតណាម លី មី ធី ត (CIMB វៀតណាម ) ដែល ជា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ របស់ ធនាគារ ស៊ី អាយ អិ ម ប៊ី បាន ទទួល អាជ្ញាប័ណ្ណ ជា ផ្លូវការ ដើម្បី ដំណើរការ សេវា ធានា គារ របស់ ខ្លួន ក្នុង ប្រទេស វៀតណាម ។

ជាមួយ គ្នា នេះ ដែរ អាជ្ញាប័ណ្ណ នេះ ត្រូវ បាន ប្រគល់ កាលពី ថ្ងៃ ទី ២៩ ខែកញ្ញា កន្លង ទៅ នេះ ដោយ លោក Nguyen Phuoc Thanh អភិបាលរង របស់ ធនាគារ រដ្ឋ របស់ វៀតណាម និង ត្រូវ បាន ទទួល ដោយ លោក Dato Zainal Abidin Putih ប្រធាន ក្រុមប្រឹក្សាភិបាល របស់ ធនាគារ CIMB Berhad ។

ព្រឹត្តិការណ៍ នេះ ត្រូវ បាន រៀបចំ ឡើង នៅ ការិយាល័យ ធនាគារ រដ្ឋ វៀតណាម ដែល មានការ ចូលរួម ធ្វើ ជា សាក្សី ដោយ លោក Mohd Zamruni Khalid ឯកអគ្គរដ្ឋទូត ម៉ា ឡេ ស៊ី ប្រចាំ ប្រទេស វៀតណាម ។ ក្នុង នោះ ក៏ មាន វត្តមាន លោក Dato’ Wira Zainal ប្រធាន កម្មាភិបាល និង លោក Yew Wan Kup នាយក ប្រត្តិបត្តិ របស់ ធនាគារ CIMB វៀតណាម ។

ក្នុង អំឡុង ពិធី ប្រគល់ អ ជ្ញា ប័ណ្ណ នេះ លោក Nguyen Phuoc Thanh អភិបាលរង របស់ ធនាគារ រដ្ឋ របស់ វៀតណាម បាន ថ្លែង ថា ៖ « យើង មាន សេចក្តី រីករាយ ក្នុង ការ ប្រគល់ អាជ្ញាប័ណ្ណ ធនាគារ នេះ ដល់ ធនាគារ CIMB វៀតណាម ដែល ជា ផ្នែក មួយ នៃ កិច្ច ខិតខំ ប្រឹងប្រែង រួម របស់ យើង ដើម្បី ធ្វើការ អភិវឌ្ឍ សេដ្ឋកិច្ច ទីផ្សារ បើកចំហ ឱ្យ កាន់តែ ប្រសើរ ។ សូម អបអរសាទរ ដល់ ធនាគារ CIMB វៀតណាម ហើយ យើង រំពឹង ថា កិច្ច សហប្រតិបត្តិការ របស់ ធនាគារ ក្នុង ការ ជម្រុញ ទំនាក់ទំនង ទ្វេភាគី និង ពាណិជ្ជកម្ម រវាង ប្រទេស ម៉ា ឡេ ស៊ី និង វៀតណាម ដែល ជា ផ្នែក មួយ នៃ ក្របខ័ណ្ឌ សមាហរណកម្ម ធនាគារ អាស៊ាន នៅ ក្នុង ការ គាំទ្រ នៃ គោលដៅ រួម របស់ អាស៊ាន យើង ។ »

លោក Tengku Dato Sri Zafrul Aziz ប្រធាន នាយក ប្រតិបត្តិ របស់ CIMB Group បាន មាន ប្រសាសន៍ ថា ៖ « ការ ផ្លាស់ ប្តូរ របស់ វៀតណាម គឺ កាន់តែ បើកចំហ សេដ្ឋកិច្ច ទីផ្សារ ជា សញ្ញា ល្អ សម្រាប់ តំបន់ ដែល ធ្វើ ឲ្យ គុណប្រយោជន៍ អាស៊ាន របស់ ធនាគារ CIMB ឱ្យ កាន់តែ មាន ប្រសិទ្ធភាព ។ ការ វិនិយោគ របស់ ធនាគារ CIMB នៅ វៀតណាម គឺ បង្ហាញ ផង ដែរ នូវ ការ ប្តេជ្ញា ចិត្ត ក្នុង រយៈពេល វែង របស់ យើង ដើម្បី រួមចំណែក ដល់ ការ អភិវឌ្ឍ វិស័យ ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច របស់ វៀតណាម ។ ជា ចុងបញ្ចប់ យើង មាន សេចក្តី រីករាយ យ៉ាង ខ្លាំង ក្នុង ការ ទទួល បាន អាជ្ញាប័ណ្ណ ធនាគារ នេះ ផង ដែរ ដែល បាន បង្ហាញ ពី ការ មាន វត្តមាន របស់ ធនាគារ ស៊ី អាយ អិ ម ប៊ី នៅ ប្រទេស 9 ក្នុង ចំណោម 10 ប្រទេស ជា សមាជិក អាស៊ាន » ។

អាជ្ញាប័ណ្ណ នេះ បាន អនុញ្ញាត ឱ្យ ធនាគារ CIMB វៀតណាម ផ្តល់ ជូន នូវ ផលិតផល ធនាគារ ពេញលេញ សម្រាប់ ទាំង អាជីវកម្ម និង បុគ្គល នៅ ក្នុង ប្រទេស នេះ ។ មក ដល់ ពេល នេះ មាន ធនាគារ បរទេស តែ ប្រាំពីរ ប៉ុណ្ណោះ ដែល ត្រូវ បាន ផ្តល់ អាជ្ញាប័ណ្ណ ដើម្បី ធ្វើ ប្រតិបត្តិការ ក្រុមហ៊ុន បុត្រ សម្ព័ន្ធ 100 ភាគរយ របស់ ខ្លួន នៅ ក្នុង ប្រទេស វៀតណាម ។ ធនាគារ CIMB វៀតណាម គឺ ធនាគារ ដំបូង ដែល ទទួល បាន អាជ្ញាប័ណ្ណ បន្ទាប់ ពី រយៈ ប្រាំពីរ ឆ្នាំ ខណៈ ពេល ដែល ប្រទេស នេះ បាន ធ្វើ កំណែទម្រង់ ដ៏ សំខាន់ នៅ ក្នុង វិស័យ ហិរញ្ញវត្ថុ និង ធនាគារ របស់ ខ្លួន ។ ទីស្នាក់ការ កណ្តាល ធនាគារ CIMB វៀតណាម នៅ ទីក្រុង ហាណូយ នឹង ត្រៀមខ្លួន ជា ស្រេច ដើម្បី ផ្តល់ នូវ ផលិតផល ធនាគារ ពេញលេញ ទៅ ឱ្យ អតិថិជន នៅ ត្រឹម ខែធ្នូ ឆ្នាំ 2016 ៕