វិធី​ការពារ​មិន​ឱ្យ​មាន​ផ្ទៃពោះ ដោយ​មិន​ចាំបាច់​ប្រើ​ ស្រោម​អនាម័យ

វិធី​ការពារ​មិន​ឱ្យ​មាន​ផ្ទៃពោះ ដោយ​មិន​ចាំបាច់​ប្រើ​ ស្រោម​អនាម័យ

ការមានកូនទាំងនៅពេលដែលអ្នក មិនទាន់ចង់បាន ជារឿងមួយគួរឱ្យភ្ញាក់ផ្អើលបំផុត។ គូស្វាមីភរិយាជាច្រើនប្រើវិធីយកកូនចេញ តែវាមិនសុវត្ថិភាពសម្រាប់អ្នកឡើយ។ ដើម្បីការពារពីការមានផ្ទៃពោះតាមបែបធម្មជាតិដោយមិនចាំបាច់ប្រើ ស្រោមអនាម័យ រឿងទី ១ដែលអ្នកអាចធ្វើបានគឺ ការដាក់ទង់ដែងរាងអក្សរ Tក្នុងស្បូន។ តែក៏នៅមានវិធីជាច្រើនផ្សេងទៀតផងដែរ។ ខាងក្រោមនេះជាវិធីងាយៗអាចជួយ ការពារអ្នកពីការមានផ្ទៃពោះបាន៖

សប្តាហ៍ដែលសុវត្ថិភាព៖ពេលមករដូវ ជាវិធីដ៏ល្អបំផុតដើម្បីការពារស្ត្រីពីការមានផ្ទៃពោះដោយមិន ចាំបាច់ប្រើស្រោមអនាម័យ។ នេះមានន័យថា អ្នកអាចរួមភេទបាននៅចន្លោះថ្ងៃទី ៨ ដល់ថ្ងៃទី ២០នៃវដ្តរដូវរបស់ស្ត្រី។

ប្រសិទ្ធិភាពនៃទង់ដែងរាងអក្សរ T៖ឧបករណ៍នេះត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតម្នាក់ ហើយវាអាចយកចេញបាន នៅពេលណាដែលគូស្វាមីភរិយាចង់បានកូន។ មានស្ត្រីជាច្រើនជ្រើសរើសវិធីនេះ ដើម្បីពន្យាការមានផ្ទៃពោះ។

ប្រើប្រាស់ថ្នាំពន្យាកំណើត៖នេះជាវិធីមួយដ៏ប្រសើរបំផុតដើម្បីការពារស្ត្រីពីការមានផ្ទៃពោះ ដោយមិនចាំបាច់ប្រើស្រោមអនាម័យ។

ស្រឡាញ់ការលេង ថើប និងស្ទាបអង្អែល៖ការលេង ថើប និងស្ទាបអង្អែលអាចជួយបង្កើនភាពស្និតស្នាលដោយមិនចាំបាច់បង្កាត់ភ្លើងស្នេហ៍ ហើយភ័យខ្លាចនឹងការមានកូនដែរ៕

ប្រភព ៖ mungkulkar

  • វិធី​ការពារ​មិន​ឱ្យ​មាន​ផ្ទៃពោះ ដោយ​មិន​ចាំបាច់​ប្រើ​ ស្រោម​អនាម័យ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:សុខភាព
Tags: