ស្លឹកទៀបបារាំង ផ្ដល់ប្រយោជន៍ ១០ យ៉ាងសម្រាប់ សម្រស់ស្បែក សក់ និង សុខភាព

ស្លឹកទៀបបារាំង ផ្ដល់ប្រយោជន៍ ១០ យ៉ាងសម្រាប់ សម្រស់ស្បែក សក់ និង សុខភាព

ផ្លែទៀបបារាំងមានប្រភពមកពីព្រៃអាមេរិកខាងត្បួង អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ និងជារុក្ខជាតិហូបផ្លែដែល មានស្លឹកបៃតង រសជាតិជូរអែម និង ក្លិនក្រអូបគួរឱ្យចង់ទទួលទាន ។

ក្រៅពីជាអាហារលាងមាត់ដ៏ឆ្ងាញ់ជាប់មាត់ហើយ ទៀបបារាំងក៏ផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពផងដែរ ។ កន្លងមកធ្លាប់ មានការស្រាវជ្រាវបង្ហាញថា ទៀបបារាំងអាចព្យាបាលជំងឺមហារីកបាន ដោយឡែកពេលនេះ យើងនឹងលើកឡើងពីស្លឹកទៀប បារាំង និង អត្ថប្រយោជន៍របស់វាចំពោះសុខភាពសក់ស្បែក និងសុខភាព ផ្សេងៗទៀត ។

ប្រការគួរយល់ដឹងអំពីស្លឹកទៀបបារាំង គឺវាសម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម ហ្រ្វាក់តូច ខ្លាញ់ វីតាមីនអា វីតាមីនបេ ។ល។ ទាំងនេះសុទ្ធសឹងជួយដល់សុខភាព និងសម្រស់ស្រ្តី មានដូចជា ៖

ព្យាបាលរោគមហារីក ៖ ស្លឹកទៀបបារាំងជួយសម្លាប់កោសិកាមហារីក មានប្រសិទ្ធភាពជាងគ្រឿងផ្សំសកម្ម នៃការព្យាបាល ដោយប្រើគីមី ដល់ទៅ ១០០០០ដង ជាពិសេសមហារីកប្រូស្តាត មហារីកសួត និងមហារីក សុដន់។ វិធីធ្វើគឺងាយស្រួលទេ គ្រាន់តែដាំទឹកស្លឹកទាបបារាំងប្រមាណ ៤សន្លឹក រម្ងាស់ទឹក៣ យកទឹក១យក ត្រឹម ៣ ពែង សម្រាប់ទទួលរាល់ព្រឹកជាប់ៗ គ្នាឱ្យបាន ៣ទៅ៤សប្តាហ៍ នោះនឹងសង្កេតឃើញថាស្ថានភាព អ្នកជំងឺនឹងបានគ្រាន់បើហើយ ។

ព្យាបាលជាតិអាស៊ីត ៖ ស្លឹកទៀបបារាំងត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំនៃថ្នាំសម្រាប់ព្យាបាលជំងឺសន្លាក់ ដែលបណ្តាលមក ពីលើសជាតិអាស៊ីត ។ ដូចនេះ អ្នកអាចផ្លាស់ប្តូរមកសាកល្បងវិធីធម្មជាតិ ដោយរម្ងាស់ ស្លឹកទៀបបារាំង ( ៦ ទៅ ១០ សន្លឹក ) ទឹក ៣ យកទឹកមួយ ទទួលទានព្រឹកម្តង ល្ងាចម្តង ។

ព្យាបាលអាការឈឺខ្នង ៖ដាំរម្ងាស់ដូចគ្នា ( ២០ សន្លឹក ) រម្ងាស់ទឹក ៥ យកទឹក ៣ រួចទទួលទាន ១ ពែង ក្នុង ១ ថ្ងៃ ។ វិធីនេះ ស័ក្តសមសម្រាប់អ្នកឈឺខ្នង ជាពិសេសដោយសារហាត់ប្រាណ និងជំនួសដោយការទទួល ទានថ្នាំគីមី ។

ព្យាបាលត្រអក និង ជំងឺសន្លាក់ ៖ ជាពិសេសជំងឺសន្លាក់របស់មនុស្សចាស់ ដែលបង្កការឈឺចាប់ខ្លាំង ។ វិធីធ្វើ គឺត្រូវយក ស្លឹកទៀបបារាំងមកបុកឱ្យម៉ដ្ឋរួចយកមកបិតត្រង់បរិវេណឈឺ ឬ កើតត្រអក ឱ្យបាន ២ ដងក្នុង ១ ថ្ងៃ ។

ព្យាបាលជំងឺទឹកនោមផ្អែម ៖សារធាតុចិញ្ចឹមក្នុងស្លឹកទៀបបារាំងជួយរក្សាតុល្យភាពនៃកម្រិតជាតិស្ករហេតុ នេះហើយថ្នាំ ទឹកនោមផ្អែមភាគច្រើនផ្សំពីស្លឹកទៀបបារាំង ។

ពង្រឹងប្រព័ន្ធស៊ាំ និង ការពាររោគឆ្លងនានា ៖ វិធីធ្វើគឺត្រូវរម្ងាស់ស្លឹកប្រមាណ ៤ ទៅ ៥ ដោយវិធីទឹក៤ យក ទឹក១ សម្រាប់ទ ទួលទានម្តងក្នុង១ថ្ងៃ ។

អត្ថប្រយោជន៍ផ្សេងៗ ៖ក្រៅពីគុណប្រយោជន៍ខាងលើ ស្លឹកទៀបបារាំងនៅអាចប្រើសម្រាប់ទប់ស្កាត់ការរា លដាលលូត លាស់នៃបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងកោសិកាដុំសាច់មហារីក ថែមទាំងអាចប្រើ សម្រាប់បញ្ចុះ កម្តៅ និងសម្ពាធឈាមទៀត ផង។ អត្ថប្រយោជន៍ចំពោះស្បែក ។

ព្យាបាលជំងឺពងបែក ៖ យកស្លឹកទៀបបារាំងខ្ចីៗមកបិតត្រង់បរិវេណដែលឈឺ មានពងបែក ឬ បូសទ្រនិក ។

ព្យាបាលត្រអក ដូចរៀបរាប់ខាងលើ ការលាបល្បាយបុកម៉ដ្ឋៗនៃស្លឹកទៀបបារាំងលើត្រអក អាចនឹងជួ យឱ្យឆាប់ជាសះស្បើយ ។ អត្ថប្រយោជន៍ចំពោះសក់ ។

សម្រាប់សក់ខូច ការប៉ះត្រូវនឹងសារធាតុគីមីក្នុងគ្រឿងសម្អាត និង តុបតែងសក់ច្រើន និងបរិយាកាសបំ ពុល អាចបង្កជាអង្គែ សក់ស្ងួត ប្រេះបែកចុង ជ្រុះ និង ឡើងស្កូវមុនអាយុ ។ ស្លឹកទៀបបារាំងអាចកែខៃបញ្ហា ទាំងនេះបានដែលកាន់តែពិសេសនោះ គឺវាអាចបំពុលចៃលើក្បាលបានទៀតផង៕

ប្រភព ៖ pmhotnews

  • ស្លឹកទៀបបារាំង ផ្ដល់ប្រយោជន៍ ១០ យ៉ាងសម្រាប់ សម្រស់ស្បែក សក់ និង សុខភាព已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:សុខភាព
Tags: