ចាប់ខ្លួនជនរួមភេទ អនីតិជន១៦លើក បែកធ្លាយបទល្មើសឃាត កម្មរត់គេចខ្លួនពី តាកែវ ទៅសំពៅលូន

ចាប់ខ្លួនជនរួមភេទ អនីតិជន១៦លើក បែកធ្លាយបទល្មើសឃាត កម្មរត់គេចខ្លួនពី តាកែវ ទៅសំពៅលូន

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់រងការចាប់ ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកសំពៅលូន ជាប់ពាក់ព័ន្ធនឹងការ ប្រព្រឹត្តបទល្មើសរួមភេទជាមួយក្មេងស្រីម្នាក់នៅជាអនីតិជនរហូតដល់ទៅចំនួន១៦លើក ។ ជនសង្ស័យក្រោយ ពីយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន សមត្ថកិច្ច ក៏បានរកឃើញជនសង្ស័យ ជាប់ពាក់ ព័ន្ធនឹងបទល្មើសអំពើ ឃាតកម្មមួយផ្សេងទៀតនៅស្រុកកំណើត ក្នុងខេត្តតាកែវ ហើយរត់គេចខ្លួន ធ្វើជាកម្មករ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ចាប់ខ្លួនជនរួមភេទ អនីតិជន១៦លើក បែកធ្លាយបទល្មើសឃាត កម្មរត់គេចខ្លួនពី តាកែវ ទៅសំពៅលូន

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឃុន រ៉ាឌី ហៅ ទឹមរ៉ាភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ ប្រកបមុខរបរជាកម្ម ករ មានស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ មកស្នាក់នៅបណ្តោះ អាសន្ន នៅភូមិត្រពាំងព្រលិត ឃុំ សន្តិភាព ស្រុកសំពៅលូន រងការចាប់ខ្លួនកាលពីម៉ោង១០ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ។សមត្ថកិច្ចឃាត់ ខ្លួន ជនសង្ស័យអនុវត្តតាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះដែលបានដាក់ពាក្យប្តឹងជនសង្ស័យ កាល ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ទ ច អាយុ១២ឆ្នាំ ។

ចាប់ខ្លួនជនរួមភេទ អនីតិជន១៦លើក បែកធ្លាយបទល្មើសឃាត កម្មរត់គេចខ្លួនពី តាកែវ ទៅសំពៅលូន

បើតាមប្រភពព័ត៌មានពីនគរបាលស្រុកសំពៅលូនឱ្យដឹងថា តាមការស្រាវជ្រាវស៊ើបអង្កេតពីសមត្ថកិច្ចនិង យោ ងចម្លើយសារភាពរបស់ជនសង្ស័យ គឺជននេះជាមុខសញ្ញា កាប់សម្លាប់អ្នកភូមិនៅស្រុកកំណើតរបស់ខ្លួន ស្លាប់ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៥ ដោយ ជនរងគ្រោះមានឈ្មោះ សុខ ។

ចាប់ខ្លួនជនរួមភេទ អនីតិជន១៦លើក បែកធ្លាយបទល្មើសឃាត កម្មរត់គេចខ្លួនពី តាកែវ ទៅសំពៅលូន

ក្រោយពីកាប់សម្លាប់អ្នកភូមិរបស់ខ្លួន ជនសង្ស័យបានរត់គេចមកលាក់ខ្លួនធ្វើកម្មករ ប្តូឈ្មោះឃុន រ៉ាឌី មក ឈ្មោះ ទឹម រ៉ាភ័ក្រ្ត វិញរស់នៅស្រុកសំពៅ លូនបានរយៈពេលប្រហែល១ឆ្នាំ ។ជនសង្ស័យត្រូវបានកម្លាំងនគរ បាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

ប្រភព ៖nokorwatnews

  • ចាប់ខ្លួនជនរួមភេទ អនីតិជន១៦លើក បែកធ្លាយបទល្មើសឃាត កម្មរត់គេចខ្លួនពី តាកែវ ទៅសំពៅលូន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: