ក្រុមហ៊ុន​ Apple​ បង្កើត​សាលា​បណ្ដុះ ​បណ្ដាល​ផ្នែក​ Software​ Developer​ លើក​ដំបូង​ទាក់​ទាញ​អ្នក ​ចង់​រៀន​យ៉ាង​ខ្លាំង​

ក្រុមហ៊ុន​ Apple​ បង្កើត​សាលា​បណ្ដុះ ​បណ្ដាល​ផ្នែក​ Software​ Developer​ លើក​ដំបូង​ទាក់​ទាញ​អ្នក ​ចង់​រៀន​យ៉ាង​ខ្លាំង​

ក្រុមហ៊ុនទូរស័ព្ទដ៏ធំ Apple កំពុងសាងសងសាលា បណ្ដុះបណ្ដាលផ្នែក Software Developer មួយកន្លែងនៅក្នុងទីក្រុង Naples ប្រទេសអ៊ីតាលី នេះតាមការឲ្យដឹងពីកាសែត The Guardian របស់អង់គ្លេសបានចុះផ្សាយ។

ការសាងសងសាលានេះដែរ ត្រូវបានឲ្យដឹងថាគ្រោងនឹងជ្រើសរើសសិស្សចំនួន២០០នាក់ឡើងទៅដើម្បីសិក្សាក៏ដូចជាហ្វឹកហ្វឺនពីគន្លឹះនៃការបង្កើតកម្មវិធីនិងវិធីសាស្ត្រដើម្បីដាក់ឲ្យដំណើរការទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS យ៉ាងណាមិញ វានឹងចាប់ផ្ដើមនៅចុងឆ្នាំនេះហើយ។ ទន្ទឹមនេះ ក្រុមហ៊ុន Apple គ្រោងនឹងចែក iPhone, iPad និង MacBook ទៅដល់អ្នកសិក្សាជំនាញនេះទាំងអស់នៅពេលសិក្សាបានរយៈពេល៩ខែ ហើយការផ្ដល់ជូននេះគឺក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ការសិក្សារបស់ពួកគេ និងអាចឲ្យពួកគេបង្កើតអាជីវកម្មផងដែរ។

ជាមួយគ្នានេះដែរ ត្រឹមរយៈពេល១១ថ្ងៃប៉ុណ្ណោះមានសិស្សដាក់ពាក្យចូលរៀនរហូតដល់ទៅ៤០០០នាក់ឯ ណោះសម្រាប់២០០កន្លែង ហើយនៅឆ្នាំក្រោយអាចមានសិស្សចំនួន៤០០នាក់នឹងអាចជាប់ក្នុងវគ្គបណ្ដុះ បណ្ដាល Software Developer នេះ។ សូមបញ្ជាក់ដែរថា សាលាបណ្ដុះបណ្ដាលផ្នែក Software Developer របស់ក្រុមហ៊ុន Apple ដែលកំពុងសាងសងនេះគឺពុំតម្រូវឲ្យអ្នកសិក្សាបង់ប្រាក់ចូលរៀននោះទេ៕

ប្រភព ៖ kqube

  • ក្រុមហ៊ុន​ Apple​ បង្កើត​សាលា​បណ្ដុះ ​បណ្ដាល​ផ្នែក​ Software​ Developer​ លើក​ដំបូង​ទាក់​ទាញ​អ្នក ​ចង់​រៀន​យ៉ាង​ខ្លាំង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: