Pep Guardiola ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុង​នាំ​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​ដ៏​លេច​ធ្លោ​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប​

ថ្មីនេះដំណឹងមកថាគ្រូបង្វឹករបស់ក្លឹប Man City គឺលោក Pep Guardiola ជិតឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើវ័យ២០ឆ្នាំសញ្ជាតិអាល្លឺម៉ង់មួយរូបដែលបច្ចុប្បន្នលេងនៅក្លឹប Schalke នោះគឺកីឡាករ Leory Sane ។

ដោយយោងតាម The Sun បានបញ្ជាក់ថាលោក Gaurdiola បានពិភាក្សាជាមួយក្លឹប Man City ហើយសម្រេចធ្វើការដេញថ្លៃប្រមាណជា៤០លានផោនចំពោះកីឡាករ Sane ខណៈក្លឹប Schalke បានបង្ហាញពីការឯកភាពនៅតម្លៃនេះហើយ ក៏ប៉ុន្តែនៅរង់ចាំកីឡាករ Sane ត្រលប់ពីជួយជម្រើសអាល្លឺម៉ង់ក្នុងការប្រកួត Euro មកវិញ ទើបរូបគេចចារលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Man City ហើយចុះកុងត្រាជាផ្លូវការតែម្ដង ។

បើទោះជាវ័យទើបតែ២០ឆ្នាំប៉ុន្តែក្នុងនាមជាខ្សែបម្រើស្លាបកីឡាករ Sane បានទម្រង់លេងខ្លួនយ៉ាងល្អដោយរូបគេបានស៊ុតបញ្ចូលទីចំនួន៩គ្រាប់ក្នុងបង្ហាញខ្លួន៤២ប្រកួតឲ្យ Schalke ហើយអ្វីដែលពិសេសបច្ចុប្បន្នគេជាសមាជិកមួយរូបក្នុងចំណោមកីឡាករ២៣រូបរបស់អាល្លឺម៉ង់ដែលកំពុងបំពេញកាតព្វកិច្ចប្រកួតនៅ Euro 2016 នៅប្រទេសបារាំង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Pep Guardiola ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុង​នាំ​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​ដ៏​លេច​ធ្លោ​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កីឡា
Tags: