ចង់​ដឹង​អ្វី​ជា​ព័ត៌មាន​វិទ្យា​ពាណិជ្ជកម្ម? ជួប​គ្នា​ថ្ងៃ​ស្អែក​នៅ PUC

សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា សាខា​វិមាន​ឯករាជ្យ នឹង​ធ្វើ​កម្មវិធី ព័ត៌មាន​វិទ្យា​ពាណិជ្ជកម្ម លើក​ទី​២ របស់​ខ្លួន នៅ​ថ្ងៃ​ទី ៧-៨ តុលា ២០១៦ ចាប់​ពី​ម៉ោង ៧:៣០ ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច។

 

ជំនាញ​ព័ត៌មាន​វិទ្យា​ពាណិជ្ជកម្ម ឬ BIS ជា​ជំនាញ​មួយ​ក្នុង​ចំណោម​ជំនាញ​ជា​ច្រើន​ទៀត ដែល​មាន​បើក​បង្រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា។ BIS ជា​ជំនាញ​មួយ​ដែល​ផ្តល់​ឲ្យ​អ្នក​សិក្សា​នូវ​ចំណេះ​ដឹង​៤​សំខាន់ៗ (4 in 1Program) ដូច​ខាង​ក្រោម៖
១. ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា
២. ចំណេះដឹង​ផ្នែក​ពាណិជ្ជកម្ម
៣. ចំណេះដឹង​ផ្នែក Soft Skills
៤. ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស

 

ចង់​ដឹង​អ្វី​ជា​ព័ត៌មាន​វិទ្យា​ពាណិជ្ជកម្ម? ជួប​គ្នា​ថ្ងៃ​ស្អែក​នៅ PUC

 

PUC ICT ជា​កម្មវិធី​មួយ​រៀបចំ​ឡើង​ដោយ​និស្សិត​ព័ត៌មានវិទ្យា​ពាណិជ្ជកម្ម​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ​២០១៤ មក។ កម្មវិធី​នេះ​គោល​បំណង​៣៖
១. បង្ហាញ​ពី​សារប្រយោជន៍​របស់​ជំនាញ​ព័ត៌មាន​វិទ្យា​ក្នុង​វិស័យ​ពាណិជ្ជកម្ម អប់រំ និង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ
២. ផ្សព្វផ្សាយ​អំពី​ស្នាដៃ​និស្សិត​ព័ត៌មាន​វិទ្យា​ពាណិជ្ជកម្ម (BIS) នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​បាន​ខិតខំ​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក
៣. លើក​ទឹក​ចិត្ត​និស្សិត​ក្នុង​ផ្នែក​នេះ​ឲ្យ​ខិតខំ ច្នៃប្រឌិត រក​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម អប់រំ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។

 

កម្មវិធី​នេះ​នឹង​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ដូច​ខាង​ក្រោម៖

– ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម
– ឯកឧត្តម ម៉ូវ ចរិយា ប្រធាន​បញ្ញត្តិករ ទូរគមនាគមន៍​កម្ពុជា
– លោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​ក្រុម​ការងារ CamCERT
– ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ
និង លោក លោកស្រី សាស្ត្រាចារ្យ និស្សិត និង​អង្គពិធី​ទាំងមូល​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា។

 

អ្នក​ចូលរួម ២០០ នាក់​ដំបូង នឹង​ទទួល​បាន​អាវ​យឺត​ដោយ​ឥត​គិត​ថ្លៃ។ លើស​ពី​នេះ នឹង​មាន​ការ​ដាក់​បង្ហាញ​ពី​ក្រុមហ៊ុន​ជាច្រើន ព្រម​ទាំង​មាន​សេវាកម្ម​ដោះស្រាយ​បញ្ហា​ព័ត៌មានវិទ្យា (IT) ទាក់ទង​នឹង​កុំព្យូទ័រ ទូរសព្ទ និង​ដំឡើង​កម្មវិធី​ផ្សេងៗ​ជូន​ដោយ​ឥត​គិត​ថ្លៃ។

 

ចង់​ដឹង​អ្វី​ជា​ព័ត៌មាន​វិទ្យា​ពាណិជ្ជកម្ម? ជួប​គ្នា​ថ្ងៃ​ស្អែក​នៅ PUC

 

សូម​កុំ​ភ្លេច​ចូលរួម​ទាំង​អស់​គ្នា​ណា៎!

 

អត្ថបទ៖ ដៃគូ​សហការ