របៀប​ធ្វើ​ ញាំបង្គាក្រូចថ្លុង

របៀប​ធ្វើ​ ញាំបង្គាក្រូចថ្លុង

គ្រឿងផ្សំ

  • បង្គាស្ងោរឆ្អិន ៣០០ក្រាម យកសំបក និងក្បាលចេញ
  • សាច់ក្រូចថ្លុង កន្លះចាន
  • សំបកក្រូចថ្លុង ១ផ្លែ (កាត់ជាពីរឱ្យលើសពាក់កណ្តាលយកសាច់ខាងក្នុងចេញ)
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស្ករស ២ស្លាបព្រាបាយ
  • ប៊ីចេង ចុងស្លាបព្រា
  • ខ្ទឹមក្រហម ១ដុំ ចិតស្តើងៗ
  • ខ្ទឹមស ៣កំពឹស ចិតស្តើងៗ
  • សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ
  • ម្ទេសប្លោកក្រហម ១ចំហៀងផ្លែចិតចំណិត
  • ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
  • ជីអង្កាម បន្តិច
 វិធីធ្វើ
  1. ដំបូងយកចានមកដាក់សាច់ក្រូចថ្លុងង បន្ទាប់មកផ្សំគ្រឿងចូល បង្គា, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេស, សណ្តែកដីលីង, ស្ករស, ទឹកត្រី និងប៊ីចេង។
  2. ច្របល់ចូលគ្នាទាំងអស់ឱ្យចូលរស់ជាតិ រួចហើយដាក់ជី និងស្លឹកខ្ទឹមច្របល់ចូលគ្នាបន្តិចទៀត។
  3. យកញាំដែលលាយគ្រឿងផ្សំរួចរាល់អស់ហើយដាក់ចូលទៅក្នុងសំបកក្រូច ផ្លុងជាការស្រេច មើលទៅមានសោភ័ណភាពគួរឲ្យចង់ញាំ៕

ប្រភព ៖ camlocation

  • របៀប​ធ្វើ​ ញាំបង្គាក្រូចថ្លុង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ចំនេះដឹង
Tags: