មិនធម្មតា! សម្រស់នាង Seulgi កំពុងអង្រួនបេះដូងតារា Kpop ប្រុសល្បីមួយចំនួនធំ ឲ្យជ្រួលជ្រើម…

កូរ៉េខាងត្បូង៖ អាចនិយាយបានថា សម្រស់របស់តារាស្រីវ័យ២២ឆ្នាំ នាង Seulgi សមាជិកក្រុម Red Velvet ហាក់បីដូចជាមានមន្តស្នេហ៍សណ្តំអ្វីម៉្យាង ដែលមិនត្រឹមតែអាចឆក់យក បេះដូងអ្នកគាំទ្ររាប់សិនលាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងអង្រួនបេះដូងតារា Kpop ប្រុសល្បីៗមួយចំនួនធំឲ្យជ្រួលជ្រើម បាក់ចិត្តស្រលាញ់នាងថែមទៀតផង។

ជាការពិតណាស់ នាង Seulgi ត្រូវបានអ្នកនិយមលេងអ៊ិនធឺណិតជាច្រើន សរសើរនាងមិនដាច់ពីមាត់ ដោយសារតែសម្រស់នាងគឺ ស្រស់ស្អាតពីធម្មជាតិគ្មានការ កែច្នៃឬក៏ឆ្លងកាត់មុខកាំបិតកែសម្ផស្សអ្វីទាំងអស់។ ដោយហេតុនេះហើយ ទើបនាងទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ខ្លាំងគួរឲ្យកត់សម្គាល់ ពីសំណាក់តារាKpopប្រុសៗជាច្រើន ដោយក្នុងនោះមានដូចជា៖

លោក Kyuhyun សមាជិកក្រុម Super Junior អាចនិយាយបានថា តាមពិតទៅលោកមិនមែន ជាមនុស្សដែលងាយនឹងចាប់ចិត្ត ឬក៏ធ្លាក់ក្នុងអង្លង់ស្នេហ៍តារាស្រីណាបាន ដោយងាយនោះទេ ។ ប៉ុន្តែមិនថាយ៉ាងណា លោកក៏បានធ្លោយមាត់និយាយ នៅក្នុងកម្មវិធីមួយដោយថា លោកចូលចិត្តសិស្សប្អូនស្រីម្នាក់នៅក្នុងផលិតកម្មរបស់លោក ដោយនោះគឺកញ្ញា Seulgi។ 

បន្ទាប់ពីទទួលបានប្រតិកម្មប្រឆាំងខ្លាំងពីអ្នកគាំទ្រ លោកក៏បានបង្ហោះជាសារសុំទោសនៅលើបណ្តាញសង្គមTwitter របស់លោកថា៖ «នាងមិនមែនជាមិត្តស្រីរបស់ខ្ញុំនោះទេ ខ្ញុំគ្រាន់តែចង់ឲ្យនាងដើរលើវិថីសិល្បៈដោយរលូនតែប៉ុណ្ណោះ»។

លោក Eunkwang សមាជិកក្រុម BTOB រយៈពេលមិនប៉ុន្មានឆ្នាំផង លោកចេញពន្លកលើវិស័យតន្រ្តីKpop រហូតមកដល់បច្ចុប្បន្ន អាចនិយាយបានថា លោកផ្តោតតែលើការងារតែមួយមុខគត់ ទើបជាហេតុដែលធ្វើឲ្យលោកគ្មានមិត្តស្រី។

ទោះជាយ៉ាងណា នៅពេលតែលោកត្រូវបានគេសួរថា តើតារាស្រីរូបណាដែលស្រស់ស្អាតជាងគេ នៅក្នុងផលិតកម្មរបស់លោក ស្រាប់តែលោកឆ្លើយថា កញ្ញា Seulgi ទាំងដែលការពិតនាងមិនមែននៅក្នុងផលិតកម្មតែមួយជាមួយ លោកនោះទេ។

តារាចម្រៀង រ៉េប លោក Gray បន្ទាប់ពីលោកបានចូលរួមក្នុងកម្មវីធី Radio Star ជាមួយនឹង នាង Seulgi ម្តងរួចមក លោកក៏បានក្លាយជាអ្នកគាំទ្រផ្គាប់មុខរបស់នាងតែម្តង។ គួរឲ្យដឹងថាក្នុងកំឡុងពេលថតកម្មវិធី លោកបាននិយាយសរសើរនាងថាគួរឲ្យស្រលាញ់ ស្រស់ស្អាត ពោលគឺនិយាយដដែលៗជាច្រើនដង រហូតដល់ថ្នាក់កម្មវីធី ត្រូវកាត់ចោលឈុតខ្លះថែមទៀតផង។

លោក Jonghyunសមាជិក CNBLUE បានឲនសារភាពភ្លាមៗតែម្តង ចំពោះមុខសមាជិកក្រុម Red Velvet ទាំងអស់នៅក្នុងកម្មវិធី A Song For You ដោយលោកបានសារភាពថា លោកពិតជាចូលចិត្ត កញ្ញា Seulgi ខ្លាំងណាស់។

អ្នកគាំទ្របានសួរទៅកាន់ លោក Jooheon ថាក្នុងចំណោមសមាជិកក្រុមចម្រៀងនារី Lovelyz ,Oh My Girl និង Red Velvet តើលោកចូលចិត្តតារាស្រីរូបណាជាងគេ? ខណៈនោះលោកសរសេរឆ្លើយតបថា កញ្ញា Seulgi

បន្ថែមពីនេះទៅទៀត តារារ៉េបចំណូលថ្មី លោក Sharp Gun ក៏បានបង្ហាញពីអារម្មណ៍របស់លោក ចំពោះនាងSeulgi នៅលើបណ្តាញសង្គមIG ផ្ទាល់ខ្លួនរបស់លោកផងដែរ។ 

ប្រភព៖ Koreaboo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload