រៀន​ធ្វើ​ស៊ុប​ស៊ុត​ចៀន​​​ងាយ​ៗ​​ដោយ​ខ្លួន​ឯង

ស៊ុប​ស៊ុត​​ចៀន​ ជា​មុខ​ម្ហូប​ពេញ​និយមមួយ​​នៅ​ថៃ ​ដោយ​វា​​​ប្រើ​បន្លែ​តែ​​ពីរ​បី​មុខ សាច់​ជ្រូក និង​​ស៊ុត​ចៀន​ ដែល​មើល​ទៅ​គួរ​ឲ្យ​ចង់​ញ៉ាំ និង​ប៉ូវ​កម្លាំង។​ គ្រឿង​ផ្សំ និង​វិធី​ធ្វើ​​របស់​វា​​មិន​មាន​អ្វី​ស្មុគស្មាញ ឬ​ពិបាក​រក​នោះ​ទេ​ គឺ​នៅ​តាម​​តូប​លក់​ដូរ​ក្បែរ​ៗ​លោកអ្នក​​។

 

រៀន​ធ្វើ​ស៊ុប​ស៊ុត​ចៀន​​​ងាយ​ៗ​​ដោយ​ខ្លួន​ឯង

 

គ្រឿង​ផ្សំ​​​សម្រាប់​ធ្វើ​មួយ​កូន​ឆ្នាំង​មាន៖

ស៊ុត​ ៤គ្រាប់
​ប្រេង​ឆា​មួយ​កូន​ចាន​
សាច់​ជ្រូក​ចិញ្ច្រាំ​​​​មួយ​កូន​ចាន
​ស្ពៃ​​​​​បូក​គោ​ហាន់​រួច​​មួយ​កូន​ចាន​
ខ្ទឹម​បារាំង​ហាន់​​កន្លះ​កូន​ចាន
ស្លឹក​ខ្ទឹម​​​២ស្លាប​ព្រា​បាយ
ទឹកត្រី​​ ៤ស្លាប​ព្រា​បាយ
​ស្ករស​ ១ស្លាបព្រា
អំបិល​កន្លះ ស្លាបព្រា
ខ្ទឹម​បំពង​ ១​ទៅ​២​ស្លាប​ព្រា តាម​ចំណូលចិត្ត
ទឹក​ធម្មតា​​ ៣កែវ

 

វិធី​ធ្វើ៖

ដំបូង​យក​សាច់​ជ្រូក​ដែល​ចិញ្ច្រាំ​​​​រួច ដាក់​​​ទឹក​ត្រី​២​ស្លាប​ព្រា​ ​ច្របល់​ឲ្យ​សព្វ​ទុក​​ឲ្យ​វា​ចូល​ជាតិ​មួយ​ឡែក​សិន។ យើង​ទៅ​ចៀន​​ស៊ុត​​ ដោយ​បន្ថែម​ទឹក​ត្រី ២​ទៅ៣​ស្លាបព្រា ​ក្រឡុក​ចូល​គ្នា​ រួច​ចៀន​លើ​ខ្ទះ​ខ្លាញ់ រហូត​ឆ្អិន​សឹម​ស្រង់​ទុក​ និង​ចុង​ក្រោយ​​ហាន់​ជា​ចំណិត​ៗ។

បន្ទាប់​មក​យើង​​​យក​ឆ្នាំង​ស្អាត​ល្អ​​​ដាំ​ទឹក​ទាំង​​ ៤​កែវ​ឲ្យ​ពុះ  រួច​ដាក់​ទឹកត្រី​សល់​ពី​ការ​ចៀន និង​​​ចាក់​ស្ករស​ អំបិល។ ជំហាន​បន្ទាប់ ​ត្រូវ​ដាក់​សាច់​ជ្រូក​ចិញ្ច្រាំ​​​ចូល​ឆ្នាំង​ជា​ដុំៗ​ រង់​ចាំ​សាច់​ឆ្អិន​បន្តិច​ដាក់​ខ្ទឹម​បារាំង ស្ពៃ​​​បូក​គោ ដាក់​ចំណិត​ពង​ទា​ចៀន ហើយ​ដាក់​ស្លឹក​ខ្ទឹម។ ពេល​ដួស​ដាក់​ចាន​ទទួល​ទាន គ្រាន់​តែ​បន្ថែម​ខ្ទឹម​បំពង​ជា​ការ​ស្រេច៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​
 


 
ចុចអាន៖ ងាយ​ៗ ​ធ្វើ​​ស៊ុត​​​​​បំពង​ទឹក​ត្រី​អម្ពិល​​ទុំ ញ៉ាំ​ជក់​មាត់​

ចុចអាន៖ ​វិធី​ធ្វើ​ស៊ុប​​​បាយ​បង្គា​​ តែ​មួយ​ភ្លែត​​បាន​ញ៉ាំ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ WhatRecipe ​