មន្ត្រីរដ្ឋាភិបាលបដិសេធថាមិនបានអនុញ្ញាតឲ្យមានផែនទីសម្បទានដី

មួយថ្ងៃបន្ទាប់ពីលោក ទូ ធានទឺ អតីតមន្ត្រីអបយសខេត្តបន្ទាយមានជ័យ បានចោទថ្នាក់លើរបស់លោកពីបទពុករលួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនជីវឥន្ធនៈមួយដែលមិនដំណើរការ មេឃុំម្នាក់បានចង្អុលបកមកគាត់វិញ ដោយបានចោទលោក ធានទឺ ថាបានបង្កើតផែនទីក្លែងឲ្យក្រុមហ៊ុន។ ផែនទីផ្លូវការដែលអនុញ្ញាតឲ្យមានប្លង់ចម្ការល្ហុងខ្វងដ៏ធំដើម្បីផលិតជីវឥន្ធនៈ គឺជាដើមហេតុសំខាន់នៃរឿងក្តីចោទក្រុមហ៊ុន International Green Energy ជាក្រុមហ៊ុនគ្រប់គ្រងដោយពាណិជ្ជករអង់គ្លេស លោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) ដែលជាប់ពន្ធនាគារជាមួយសហចុងចោទបួននាក់អស់រយៈពេលជាងបីឆ្នាំមកហើយ។ ព្រះរាជអាជ្ញានិយាយថា ផែនទីទាំងនោះត្រូវបានក្លែងដោយចេតនា ដើម្បីឲ្យក្រុមហ៊ុននេះអាចបន្តផែនការរានដី ហើយចៅក្រមបានកោះហៅសាក្សីជាច្រើននាក់ឲ្យចូលខ្លួនបំភ្លឺក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការព្យាយាមដើម្បីឲ្យយល់ដឹង ថាតើក្រុមមន្ត្រីរដ្ឋាភិបាលបានដឹងអំពីការឆបោកដែលគេចោទនេះ ឬពួកគេបានពាក់ព័ន្ធរបៀបណានោះ។ ហត្ថលេខារបស់លោក កុក ហួន ដែលកាន់តំណែងមេឃុំស្លក្រាមតាំងពីឆ្នាំ២០០៨មក នៅក្នុងចំណោមអ្នកដែលមានឈ្មោះលើផែនទីនៃសម្បទានដីសេដ្ឋកិច្ច៥.០៧៩ហិកតា ដែលក្រុមហ៊ុននេះអះអាងថាបានទិញហើយ ប៉ុន្តែលោកបានបដិសេធភាពពិតប្រាកដរបស់ឯកសារនោះ នៅពេលសាកសួរកាលពីថ្ងៃពុធ។ លោក ហួន បាននិយាយអំពីអតីតអភិបាលរងខេត្តបន្ទាយមានជ័យ ដែលតាំងពីពេលនោះមកត្រូវបានកាត់ឲ្យជាប់ទោសក្នុងរឿងក្តីឆបោកមួយដោយឡែកថា “ខ្ញុំសន្និដ្ឋានថា ទូ ធានទឺ បានបង្កើតផែនទីក្លែងក្លាយ ពីព្រោះខ្ញុំមិនដែលបានចុះហត្ថលេខា ឬបោះត្រាវាទេ”។ នៅពេលសួរអំពីភ័ស្តុតាងអ្វីដែលលោកមានដើម្បីគាំទ្រការអះអាងរបស់លោកនោះ លោក ហួន បាននិយាយថា […]

The post មន្ត្រីរដ្ឋាភិបាលបដិសេធថាមិនបានអនុញ្ញាតឲ្យមានផែនទីសម្បទានដី appeared first on The Cambodia Daily.