ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ

6 Videos


បន្ទាប់ពីបង្ហាញអារម្មណ៍សប្បាយចិត្តដោយការបង្ហោះរូបថតអនុស្សាវរីយ៍ដែលថតជាមួយគ្នាកន្លងមក និង បង្ហើបពាក្យសម្តីថា ទីបំផុត គីម និង ម៉ាក បានឆ្លងគ្រប់ខួបស្នេហា ៣ ឆ្នាំហើយ បែរជាមិនយូរប៉ុន្មាន ក៏មានធ្លាយមតិរិះគន់ចំពោះលោក ម៉ាក ព្រីន ស៊ូផារ៉ាត (Mark Prin Suparat) ភ្លាម។

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ
គួរបញ្ជាក់ផងដែរថា ទាំងតារាស្រី គីមប៊ឺលី អាន វូលតេម៉ាស (Kimberly Ann Voltemas) និង លោក ម៉ាក សុទ្ធតែបានបង្ហោះរូបថតអនុស្សាវរីយ៍ដំណាលគ្នាដើម្បីរំឭកក្តីស្រឡាញ់របស់ពួកគេ ដែលគិតចាប់ផ្តើមពីពួកគេសម្រេចចិត្តទាក់ទងគ្នា ដោយឈានមកដល់បច្ចុប្បន្ននេះគឺស្នេហារបស់ពួកគេបានគ្រប់ ៣ ឆ្នាំល្មម។

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ
មានមិត្តអ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍អបអរសាទរចំពោះ គីម និង ម៉ាក ប៉ុន្តែក្នុងចំណោមនោះ ក៏មានមិត្តអ្នកគាំទ្រមួយភាគតូចបានបោះសម្តីក្នុង IG របស់តារាទាំងពីរថា បើពិតជាស្រឡាញ់គ្នាគ្រប់ ៣ ឆ្នាំមែន មានតែលោក ម៉ាក បានទៅដណ្តើមសង្សារគេ ព្រោះកាលឆ្នាំនោះ តារាស្រី គីមប៊ឺលី គឺកំពុងតែមានទំនាក់ទំនងស្នេហាជាមួយលោក Chet ដែលជាអ្នកដឹកនាំរឿងដ៏ល្បីរបស់ប៉ុស្តិ៍លេខ ៣ ដោយស្នេហាកាលនោះគឺមានរយៈពេលប្រហែល ២ ឆ្នាំកន្លះ។

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ
កាលនោះក៏មានមតិរិះគន់ម្តងហើយថា លោក ម៉ាក គឺជាជនទី៣ ដែលទៅបំបែកបំបាក់ស្នេហារវាងតារាស្រី គីមប៊ឺលី និង អ្នកដឹកនាំរឿងលោក Chet បើមិនដូចច្នេះទេ មិនមែនគ្រាន់តែប្រកាសថាបែកបាក់ភ្លាមមិនទាន់បានយូរប៉ុន្មានផង ស្រាប់តែ គីម និង ម៉ាក ក៏ប្រកាសថាចាប់ផ្តើមមើលចិត្តមើលថ្លើមគ្នាភ្លាម។

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ
បើគិតឱ្យប្រាកដទៅ ប្រសិនបើស្នេហារវាង គីម និង ម៉ាក ពិតជាបានឆ្លងគ្រប់ ៣ ឆ្នាំមែន មានតែកាលហ្នឹង ពួកគេចាប់ផ្តើមស្រឡាញ់តាំងពីខែកញ្ញា ឆ្នាំ២០១៣ ប៉ុន្តែនៅខែតុលា ឆ្នាំ២០១៣ ទើប តារាស្រី គីមប៊ឺលី ប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយអ្នកដឹកនាំរឿងលោក Chet ជាផ្លូវការ។

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ
ដោយសារតែបែបនេះ ធ្វើឱ្យមានមតិមួយចំនួនរិះគន់ថា បើគិតទៅតាមថ្ងៃខែ មានតែទាំងពីរនាក់នេះលួចស្រឡាញ់គ្នា ក្នុងខណៈពេលដែល គីម កំពុងតែមានសង្សារ ហើយនេះក៏មានន័យថា លោក ម៉ាក គឺជាជនទី៣ ដែលទៅដណ្តើមសង្សារគេ។

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ
កាលពី៣ឆ្នាំមុននោះដែរ លោក Chet ធ្លាប់បានបង្ហោះពាក្យស្តីឱ្យបុរសម្នាក់ក្នុង IG របស់ខ្លួនថា បុរសម្នាក់មិនមានភាពជាបុរសដើមទ្រូងប្រាំហត្ថ ដោយធ្វើខុសហើយ មិនហ៊ានទទួលស្គាល់កំហុសរបស់ខ្លួន ហើយបើគិតទៅ សម្តីរបស់លោក Chet កាលនោះគឺប្រហែលជាសំដៅទៅលោក ម៉ាក ដែលមកដណ្តើមសង្សាររបស់ខ្លួន៕ ខេរី (ប្រភព៖ ប៉េក ឆេននល)

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ

ប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំប្រកាសខួបស្នេហ៍ ៣ ឆ្នាំហើយ គីម និង ម៉ាក រងការរិះគន់យ៉ាងដំណំ