ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)

6 Videos


កាលពីម្សិលមិញនេះ មានខ្យល់ព្យុះទីហ្វុង និង ទឹកជំនន់ដ៏កំណាចមួយបានវាយប្រហារយ៉ាងខ្លាំងទៅលើតំបន់មួយចំនួននៅភាគខាងត្បួងនៃប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យមានមនុស្សយ៉ាងហោចណាស់ ៥ នាក់បានបាត់បង់ជីវិត និង មានទីលំនៅប្រហែល ២១០ ០០០ ខ្នង ត្រូវទទួលរងការខូចខាត ដោយសារការលិចលង់ ។

ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)

បើតាមប្រភពព័ត៌មានផ្សេងៗបានឱ្យដឹងថា ដោយឥទ្ធិពលខ្យល់ព្យុះទីហ្វុងបន្តបក់បោកខ្លាំង បានធ្វើឱ្យរលកទឹកសមុទ្រមានកម្ពស់ខ្ពស់ ស្ថិតក្នុងភាពប្រកាសអាសន្ន ដែលបណ្ដាលឱ្យទឹកសមុទ្រហៀរជន់លិចមួយភាគធំនៃទីក្រុង ពូសាន និង ឃ្យង់ជូ ។ ដោយឡែកបើគិតមកត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៦ (ម៉ោងក្នុងតំបន់) មានផ្ទះសម្បែង ផ្លូវថ្នល់ សំណង់អាគារធំៗ ចំណតឡានក្រុង ចំណតរថភ្លើង ចរន្តអគ្គិសនី ជាច្រើនកន្លែងត្រូវបានកាត់ផ្ដាច់ និង ផ្អាកដំណើរការជាបណ្ដោះអាសន្នដោយសារទឹកជំនន់ពីសមុទ្រដែលកំពុងវាយលុកយ៉ាងគំហុកទៅលើទីក្រុងអ៊ូលសាន់ ភាគខាងត្បូងនៃប្រទេសកូរ៉េ ។ ជាមួយគ្នានោះ រដ្ឋាភិបាល និង អាជ្ញាធរ ក៏បានបញ្ជូនភ្នាក់ងារជំនាញទៅសង្គ្រោះបន្ទាន់យ៉ាងដុតដៃដុតជើងផងដែរ ។

ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)

នេះជាគ្រោះមហន្តរាយផ្ទួនៗ ដែលវាយប្រហារ ក្នុងឆ្នាំ ២០១៦ នេះ ទៅលើប្រទេសកូរ៉េខាងត្បូង ហើយនៅមុនពេលមានគ្រោះធម្មជាតិខ្យល់ព្យុះទីហ្វុង និង ទឹកជំនន់បានកើតឡើងនោះ ប្រទេសកូរ៉េខាងត្បូង ក៏ធ្លាប់ទទួលរងគ្រោះរញ្ជួយដីដែរនៅ អ៊ូលសាន់ ពូសាន ម្តងរួចមកហើយ ៕  សាកល

ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)ទិដ្ឋភាពស្រស់ៗ ពីគ្រោះធម្មជាតិដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីម្សិលមិញ! (មានវីដេអូ)

ប្រភពព័ត៌មាន ៖ ជីវិតលើទឹកដីកូរ៉េ