បែកធ្លាយ! ប៉េអឹមម្នាក់នៅស្រុកវ៉ារិន រកស៊ីដឹកឈើដុះស្លែ

ខេត្តសៀមរាប ៖ ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​អង្គរធំ ​បាន​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​មួយ​គ្រឿង ​ផ្ទុក​ឈើ​លេខ​១​គ្មាន​ច្បាប់​ យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ ។​

​ប្រភព​បាន​ខ្សឹប​​ថា ឈើ​ទាំងនេះ ​ជា​ឈើ​អាវុធហត្ថ​ស្រុក​វ៉ា​រិ​ន មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ចាប់ទេ ខណៈ​ពេល​នេះ​ អស់​
លក្ខណ៍ ទើប​រត់​មិន​រួច ប៉ុន្តែ​បញ្ជូន​មក​ដល់​ពាក់​កណ្តាលផ្លូវ ត្រូវ​ជនសង្ស័យ​លួច​រត់​​បាត់ ​។

ហេតុ​ការ​ណ៍​ចុះ​ប្រតិបត្តិការ​ឃាត់​រថយន្ត​ដឹកឈើ​១​គ្រឿង​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០ ៤និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​០៤​ តុលា​  ស្ថិត​​ក្នុងភូមិ​ជប់ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប​ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ទម្លាយ​ថា នៅ​រសៀល​ថ្ងៃ​ទី​០៤​ តុលា ​នេះ មាន​រថយន្ត​សាំ​យ៉ុ​ង​ ផ្ទុក​ឈើ​ពេញ​ប្រៀប​ដឹក​ចេញពី​​ស្រុក​វ៉ា​រិ​ន ​ឆ្លងកាត់​ស្រុក​អង្គរជុំ​ ឆ្ពោះ​មក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​ត្រូវ​បាន​ចាប់​នៅ​ព្រំប្រទល់​ស្រុក​អង្គរធំ​តែ​ម្តង​។

​ប្រភព​បាន​បញ្ជាក់​ថា អ្នក​ដែល​ដឹកឈើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​បាន​នោះ​ឈ្មោះ​ក្រឹម បាន​ស៊ី​ឈ្មួ​ល ដឹក​ឱ្យ​អ្នកមាន​អំណាច​ម្នាក់ នៅ​ក្នុងស្រុក​វ៉ា​រិ​ន ដឹក​យ៉ាង​ដុះ​ស្លែ​ទៅ​ហើយ ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចាប់​នោះ​ទេ​ ។​

ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ឈ្មោះ​ក្រឹម​ បាន​ឆ្លើយ​ប្រាប់​មុខ​សមត្ថកិច្ច​នគរ​បាល​អង្គរធំ និង​អ្នក​យក​ព័ត៌មាន​ថា ម្ចាស់​ឈើ​គឺជា​អាវុធហត្ថ​​នៅ​ក្នុងស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។