រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់ !

6 Videos


នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងវេទិកានិពន្ធនាយកស្តីពីការចូលរួមចំណែករបស់វិស័យសារព័ត៌មាន ដើម្បីលើកកម្ពស់ការការពារបរិស្ថាននៅកម្ពុជា និងក្នុងតំបន់ទន្លេមេគង្គ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងកិច្ចសហការជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដោយមានការចូលរួមពីសំណាក់តំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៧៥ នាក់ ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់ !

គោលបំណងសំខាន់នៃវេទិកានេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថានការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាពដល់និពន្ធនាយកសារព័ត៌មាន ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន និងទំនុកចិត្តពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ក្នុងនាមភ្នាក់ងារសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់ !

នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងអំពីភាពចាំបាច់នៃការធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ តាមរយៈការកែសម្រួលមុខងាររចនាសម្ព័ន្ធគ្រប់គ្រង និងការផ្ទេរមុខងារទៅឲ្យថ្នាក់ក្រោមជាតិ ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ ក្នុងបរិបទដែលប្រទេសជាតិមានសុខសន្តិភាពនិងស្ថិរភាពនយោបាយ។ឯកឧត្ដម បានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការឆ្លុះបញ្ចាំងឲ្យឃើញនូវស្ថានភាព វឌ្ឍនភាព តម្រូវការចំពោះមុខ និងការប្រឈមនានាដែលទាមទារឲ្យមានដំណោះស្រាយសមស្រប ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់ !

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បន្តរួមចំណែកពាំនាំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីតួនាទី ភារកិច្ចការទទួលខុសត្រូវ និងដែនសមត្ថកិច្ចរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងាររបស់រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ៕ ឈឹម ដារា

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់ !រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់ !រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់ !រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់ !