បុរស​ម្នាក់​នេះ​ធ្វើ​អត្តឃាត សម្លាប់ខ្លួន

បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានអោយដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៥និង៥នាទី មានករណីធ្វើអត្តឃាតសម្លាប់ខ្លួនមួយកើតឡើងនៅចំណុចផ្លូវចូលប្រសាទបន្ទាយឆ្មារខាងត្បូង ស្ថិតក្នុងភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះរុំ សាម៉េត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី ដុំ ចិត្រ បានអោយដឹងទៀតថា ជនរងគ្រោះបានលោតទំលាក់ខ្លួនពីលើរូបចំឡាក់យក្សទាញព្រទ្ធ័ស្ថិតនៅមុខខ្លោងទ្វារចូលប្រាសាទបន្ទាយឆ្មារទិសខាងត្បូង បណ្ដាលអោយបាក់កស្លាប់ភ្លាមៗតែម្ដង។
តាមសាក្សីជាសាច់ញាតិរបស់ជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានសតិមិនប្រក្រតី(សរសៃប្រសាទ)ហើយធ្លាប់រត់ចូលរថយន្ត,ធ្លាប់លោតរបៀបនេះជាញឹកញាប់។ បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

បុរស​ម្នាក់​នេះ​ធ្វើ​អត្តឃាត សម្លាប់ខ្លួន