ប៉េអឹម​ចាប់សង្ស័យ​៣​នាក់ ករណី​ចែកចាយ​គ្រឿងញៀន ដកហូត​ថ្នាំ​៣​កញ្ចប់

(បាត់ដំបង)៖ នៅវេលាម៉ោង ១១និង៣៦នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយសារធាតុ ញៀន ស្ថិតនៅចំណុចសណ្ឋាគា «ខមហ្វតស្តា៣» ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមាន៖ ទី១-ឈ្មោះ ឯល ម៉ៅ អាយុ៤៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទី២-ឈ្មោះ គឹម ចាន់ អាយុ២៦ឆ្នាំ មុខរបរគ្មានទីលំនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល និងទី៣-ឈ្មោះ វណ្ណា ឆាន្នី អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។
សម្រាប់ប្រតិបត្តិការនេះ បានកើតឡើងក្រោយមានកិច្ចសហការ ផ្តល់ដំណឹងពីម្ចាស់ សណ្ឋាគារថា មានជនសង្ស័យចំនួន០៣នាក់ សង្ស័យមាជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗ លោកមេបញ្ជាការខេត្ត ក៏បានចាត់ចែងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកនាយការិយាល័យបទល្មើសគ្រឿងញៀន ចុះទៅ កន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការចាប់ដកហូតវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០៣កញ្ចប់ ទូរសព្ទ័ដៃចំនួន០៣គ្រឿង ម៉ូតូ២គ្រឿង និងសម្ភារមួយចំនួនទៀត ៕

ប៉េអឹម​ចាប់សង្ស័យ​៣​នាក់ ករណី​ចែកចាយ​គ្រឿងញៀន ដកហូត​ថ្នាំ​៣​កញ្ចប់