ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចោរលួច​អាគុយ​ឡាន

(ភ្នំពេញ)៖ នៅយប់រំលង់អាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ តាមផ្លូវគោកព្រីង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លូននេះ ទី១-ឈ្មោះ ជួប សំណាង អាយុ១៨ឆ្នាំ និងឈ្មោះ កែវ រតនៈ អាយុ១៨ឆ្នាំ ហើយជនសង្ស័យបានសារភាពថា ពួកគេគឺជាចោរ មានជំនាញខាងលួចអាគុយរថយន្ដ បើទោះបីរថយន្ដនោះស៊េរីណាក៏ដោយ ឲ្យតែមានឱកាស គឺធ្វើសកម្មភាពភ្លាមៗ។ មន្ដ្រីដដែល បញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងនគរបាលដកហូតបាន ដេកកែឆ្នៃសម្រាប់គាស់ទ្វារថយន្ត ម៉ូតូមូយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២ កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់តាមនីតិវិធី៕
ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចោរលួច​អាគុយ​ឡាន