ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ករណី​ឆបោក​ប្រជាពលរដ្ឋ​២​នាក់​ ​

ខេត្តសៀមរាប ៖ ការឃាត់ខ្លួនមន្ត្រីយោធាខាងលើ ធ្វើឡើងកាលពីថ្ងៃទី០៤ តុលា ២០១៦ ស្ថិតនៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តឃាត់ខ្លួនមន្ត្រីយោធាម្នាក់ឈ្មោះលឿ សារឿន ហៅហេង សុផល អាយុ៣៥ឆ្នាំ នៅអង្គភាពវរៈ១៥ ចំណុះកងពលតូចលេខ៤២ ប្រចាំទិសប្រាសាទតាមាន់ ជាប់ក្នុងករណីឆបោកប្រជាពលរដ្ឋ២នាក់ នៅក្នុងភូមិស្រម៉ធំ ។
តាមប្រភពពីម្ចាស់លុយម្នាក់ឈ្មោះនី សុឃី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ពេលឈ្មោះលឿ សារឿន ហៅហេង សុផល ហៅឡុង បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ មកដល់ផ្ទះគាត់ កាលពីវេលាម៉ោង០៩ថ្ងៃទី១៥ កក្កដា ២០១៦ កន្លងមក ដោយកុហកគាត់ថា រូបគេជាទាហានពាក់ស័ក្តិ៥ នៅអង្គភាពវរៈ១៥ ចំណុះកងពលតូចលេខ៤២ ប្រចាំទិសប្រាសាទតាមាន់ ។
នៅអង្គភាពរបស់ខ្លួនចាប់ឈើបាន១០០០ពាន់ម៉ែត្រគូប ហើយអង្គភាពបានឱ្យឈើមកខ្លួន១០០ម៉ែត្រគូប ទុកចែកប្រជាពលរដ្ឋក្រីក្រ ដោយជនសង្ស័យបានជួយឈើដល់ប្រជាពលរដ្ឋ ក្នុងមួយម្នាក់ៗចំនួន២០ម៉ែត្រគូប តែសូមថ្លៃប្រេង១៦,០០០០រៀល ៕
ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ករណី​ឆបោក​ប្រជាពលរដ្ឋ​២​នាក់​ ​