ប៉ូលិស​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​៣​នាក់ ដកហូត​បាន​ថ្នាំ​១១​កញ្ចប់ និង​ឡាន​១​គ្រឿង ម៉ូតូ​១​គ្រឿង

(ភ្នំពេញ)៖ ឃាត់ខ្លួនជនសង្ស័យមេក្លោង ជួញដូរគ្រឿងញៀន៣នាក់ ដកហូតបានថ្នាំ១១កញ្ចប់ និងរថយន្ដកូរ៉េដឹកកម្មករ២គ្រឿង ម៉ូតូ១គ្រឿង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចដីឡូ ខាងក្រោយវត្តអង្គត្រគៀត ស្ថិតក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាមេចែកចាយនោះ ឈ្មោះ ឡាង រស្មី អាយុ៤១ឆ្នាំ និងបក្ខពួក២នាក់ទៀត ជាអ្នកបើករថយន្ដដឹកកម្មកររោងចក្រ ដោយក្នុងនោះ នគរបាលដកហូតបាន ថ្នាំញៀន១១កញ្ចប់ និងម៉ូតូ១គ្រឿង ម៉ាក Honda C125  ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខកំពត 1C-9423 ព្រមទាំងរថយន្ដមួយគ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញនាំខ្លួនទៅសាកសួរ ដើម្បីកសាងសុំរឿងចាត់ការបន្ដ៕

ប៉ូលិស​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​៣​នាក់ ដកហូត​បាន​ថ្នាំ​១១​កញ្ចប់ និង​ឡាន​១​គ្រឿង ម៉ូតូ​១​គ្រឿង