ឡាន​បុក​ក្លោងទ្វារ​ផ្សារ​ស្វាយ​អន្ទរ​រួច​ហួសបុក តូប​អ៊ុតសក់​ម៉ូតូ​4​គ្រឿង​និង​គាប​ជាប់​ស្ដ្រី​ម្នាក់​របួសធ្ងន់​

(ព្រៃវែង)គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកង់10ដឹកជីដាច់រ៉ូទីលជ្រុលមកបុកម៉ូតូអស់4គ្រឿង បណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែងជាច្រើននិង រងរបួសធ្ងន់ស្ដ្រីម្នាក់ដាច់ជើងស្ដាំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីថ្ងៃត្រង់ថ្ងៃទី5ខែ10ឆ្នាំ2016នៅលើកំណាត់ផ្លូវជាតិលេខ11វេលាម៉ោង12នឹង20នាទីចំពីមុខផ្សារស្វាយអន្ទរស្ថិតក្នុង ភូមិពោធិចិន្តាំ ឃុំនឹងស្រុកស្វាយអន្ទរ ខេត្តព្រវែង។
នៅមុនពេលកើតហេតុគេឃលញរថយន្ត1គ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាក លេខ3.B.7010 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុរត់គេចខ្លួនបាត់ ដោយបើកក្នុងល្បឿនលឿនដែលមានទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុរថយន្តបានធ្លាក់ចូលកាលុករួចដាច់រ៉ូទីលរេចង្កូតជ្រុលមកបុកម៉ូតូ1គ្រឿងម៉ាកអាសេឡូ(AXEO)ពាក់ស្លាក់លេខរដ្ឋ17.1.2984 បើកបរដោយឈ្មោះអ៊ឹម សំអនភេទស្រីអាយុ32ឆ្នាំរស់នៅ ភូមិបឹងវេង ឃុំដំរីពួន ស្រុកស្វាយអន្ទរខេត្តព្រៃវែង ហើយរថយន្តបានបន្តទៅបុកម៉ូតូ3គ្រឿងទៀតដែលគេ ចតចោលហើយហួសទៅបុកតូបអ៊ុតសក់ មិនអស់ល្បឿនបានហួសមកបុករោងមួយទៀត ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះរត់ចែកជើងគ្នាយ៉ាងផះក្រញាំនឹងបណ្តាលឲ្យស្ត្រីដែលជិះម៉ូអាសេឡូ ខាងលើគាបជាប់ជាមួយនិងម៉ូតូក្រោម រថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរគឺបាក់ជើងខាងស្តាំនឹងដាច់មុខជាច្រើនកន្លែងហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់ទាញយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯរាជធានីភ្នំពេញតាមរថយន្តសង្គ្រោះ។
ចំណែកឯអ្នកបើកបររថយន្តវិញ ក្រោយពេលបង្ករួចក៏ដាក់មេផាយបាត់ស្រម៉ោលតែម្ដងយ៉ាងណាភ្លាមៗនោះ ថៅកែចេញមុខមកធានាចេញសងរាល់ការខូចខាតទាំងអស់ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយតាមនិតិវិធី៕
ឡាន​បុក​ក្លោងទ្វារ​ផ្សារ​ស្វាយ​អន្ទរ​រួច​ហួសបុក តូប​អ៊ុតសក់​ម៉ូតូ​4​គ្រឿង​និង​គាប​ជាប់​ស្ដ្រី​ម្នាក់​របួសធ្ងន់​