ប៉េអឹម​បង្ក្រាប​គំនរ​ឈើ​សុ​ក្រំ ដែល​ឈ្មួញ​ដឹក​យក​មក​លាក់ទុក​ ​

ខេត្តរតនគិរី៖ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការកៅស៊ូក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម)ស្ថិតនៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ ឈើសុក្រំដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ នេះគឺជាឈើរបស់ឧកញ៉ា ម្នាក់ដែលល្បីល្បាញខាងរកស៊ីដឹកជញ្ជូនឈើជាយូរមកហើយ ដែលកន្លងមកតែងតែធ្វើការដឹកជញ្ជូនយកមកលាក់នៅក្រុមហ៊ុនម៉ាងយ៉ាងខេនេះ។
បើតាមការអង្កេតគឺឈើដែលឈ្មួញបានយកមកលាក់ទុកនៅទីតាំងខាងលើគឺបណ្តាលមកពីពេលថ្មីៗមកនេះ មានការដាក់ចេញនូវបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ហើយស្ថាប័ន កម្លាំងជំនាញដែលពាក់ព័ន្ធបានធ្វើការដោយយកចិត្តទុកដាក់ ទើបឈានទៅដល់ធ្វើការបង្ក្រាប។
មូលហេតុដែលអាចបង្ក្រាបបទល្មើសឈើសុក្រំនៅចំណុចខាងលើបាន គឺដោយសារមានការសហការពីកម្លាំងសម្ងាត់ ក៏ដូចជាក្រុមប្រជាពលរដ្ឋ ទើបលោកបានដឹកនាំកម្លាំងជំនាញដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកវើនសៃចុះបង្ក្រាបតែម្តង។
ឈើសុក្រំទាំងនេះមានចំនួន៤៣កំណាត់ ហើយនៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៦នេះ កម្លាំងជំនាញរួមនឹងអាវុធហត្ថកំពុងតែស្នើឲ្យខាងក្រុមហ៊ុនម៉ាងយ៉ាងខេ ជួយធ្វើការដឹកជញ្ជូនយកមកផ្ញើទុកនៅក្នុងក្រុ
មហ៊ុនម៉ានយ៉ាងខេជាបណ្តោះអាសន្នសិន ព្រោះឈើទាំងនេះវែងហើយផ្លូវក៏ពិបាកទៀត ប៉ុន្តែលោកបានបញ្ជក់បន្ថែមថា ឥឡូវនេះលោកកំពុងតែរករថយន្តណាដែលអាចស្ទួចឈើទាំងនេះបានដើម្បីធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តទៅតាមនីតិវិធី ៕

ប៉េអឹម​បង្ក្រាប​គំនរ​ឈើ​សុ​ក្រំ ដែល​ឈ្មួញ​ដឹក​យក​មក​លាក់ទុក​ ​