រឿង​រ៉ាវ​​ជុំវិញ​​​​ការ ​វាយ​​កុដិ​ទាំង​៥​​​នៅ​វត្ត​ឧណ្ណា​ លោម​ត្រូវ​​ទម្លាយ​ការ​ពិត​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ព្រះសង្ឃនិងសិស្ស និស្សិតក្មេងនៅក្នុងកុដិចំនួន ៥ សរុបប្រមាណ១០០អង្គ/នាក់ បានទទូចសុំឲ្យសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះចៅអធិការវត្តឧណ្ណាលោម ទ្រង់មេត្តាព្រះតម្រិះឡើងវិញ ក្នុងវាយកម្ទេចកុដិចោល ដើម្បីយកដីសាងសងសាលាឆាន់ថ្មី។

បើយោងតាមព្រះមហា ប៊ុន ហេង មេកុដិលេខ ៣៤ វត្តឧណ្ណាឡោមតំណាងមេកុដិទាំង៥ មានថេរដិការពីប្រទេ សបារាំងប្រាប់ KQUBE តាមទូរស័ព្ទថា ការតវ៉ានិងទទូចស្នើសុំម្ដងហើយម្ដងទៀតនេះបានធ្វើឡើង ក្រោយពីមានការមិនទុកចិត្តលើការប្តូរទីកន្លែងស្នាក់នៅថ្មីរបស់ព្រះសង្ឃនិងនិស្សិតក្រីក្រមកពីខេត្តដែលគង់និងស្នាក់នៅក្នុងកុដិទាំង៥ ដែលជាកុដិទទួលនិស្សិតក្រីក្រមកពីខេត្ត កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំនិងខេត្តរតនគិរី ពីព្រោះថាកន្លងមកមានគំរូមិនល្អច្រើនក្នុងការផ្ដល់ឲ្យទីតាំងថ្មីដូចតាមការសន្យា។

ម្យ៉ាងទៀតការសម្រេចរបស់គណៈកម្មការមន្ត្រីសង្ឃក្នុងវត្តឧណ្ណាលោម ដែលឲ្យព្រះសង្ឃនិងនិស្សិតក្រីក្រក្មេងវត្តនៅកុដិទាំង៥រួមមានលេខ ៣២ ៣៣ ៣៤ ៣៥ និងកុដិលេខ១៨ប្តូរទៅស្នាក់នៅសាលាបាលីនោះ បានធ្វើឲ្យក្រុមព្រះសង្ឃនិងនិស្សិតមិនអាចទទួលយកបានទេ ដោយសារសាលាបាលីនោះចាស់និងមិនអាចផ្តល់កន្លែងស្នាក់នៅគ្រប់ចំនួនឡើយ។

មេកុដិលេខ ៣៤ អង្គនេះបានបញ្ជាក់ប្រាប់ថា ព្រះអង្គមិនជំទាស់ឡើយរឿងសាងសង់សាលាឆាន់ ប៉ុន្តែបើមើលតាមស្ថានភាពដីដែលមានស្រាប់ទុកសាងសង់នោះ គឺមានទំហំបណ្ដោយជាង៥០ម៉ែត្រនិងទទឹងមានជាង៣០ម៉ែត្របាត់ទៅហើយ។ ដូច្នេះព្រះអង្គសុំបិណ្ឌបាត និងទទូចសុំឲ្យធ្វើទៅតាមទំហំជាក់ស្ដែងទៅ កុំវាយកុដិទាំង៥ចោល ហើយបើសម្ដេចមិនបានជួយជួសជុលទេ សូមទុកឲ្យកូនចៅជួសជុលដោយខ្លួនឯង ដើម្បីទុកឲ្យកូនអ្នកក្រីក្រខេត្តឆ្ងាយៗមានកន្លែងស្នាក់នៅផង។

ព្រះតេជគុណបានបន្ថែមថា ព្រះអង្គធ្លាប់បានទៅថ្វាយបង្គំសួរបញ្ជាក់ទៅសម្ដេចសង្ឃរាជ ទេព វង្ស ពីរបីដងហើយកាលពីឆ្នាំ២០១៣ ដែលកាលនោះសម្ដេចក៏បានតបវិញថា មិនមានការរើរុះ វាយកម្ទេចកុដិទាំង៥ទេ ប៉ុន្តែក្រោយមកមិនដឹងមានរឿងអ្វីក៏ចេះតែមានភាពរកាំរកូស ហើយបានធ្វើឲ្យសម្ដេចទ្រង់ប្តូរព្រះទ័យសម្រេចឲ្យរើសរុះនិងបង្ខំព្រះសង្ឃ ព្រមទាំងនិស្សិតក្មេងវត្តក្នុងកុដិទាំងនេះរើចេញជាកំហិតនៅថ្ងៃទី០៣ តុលាឆ្នាំ២០១៦។

ជុំវិញបញ្ហានេះដែរក៏ធ្លាប់មួយព័ត៌មានអាស្រូវក្នុងបណ្ដាញសង្គមមួយផងដែរដោយបានលើកឡើងថាការសាង សង់សាលាឆាន់នេះ វាអាចនឹងមានទំនាក់ទំនងឬបានផ្តល់ផលប្រយោជន៍បុគ្គលណាម្នាក់ ក្នុងការយកចំណតក្រោមដីនៃសាលាឆាន់ថ្មីរបស់វត្តមកធ្វើអាជីវកម្ម។

យ៉ាងណាមិញ ភិក្ខុព្រះនាម ទៀរ ភារ៉ា លេខាវត្តឧណ្ណាលោម មានសង្ឃដីកាប្រាប់ ខេឃ្យូប តាមទូរស័ព្ទថា ការសាងសាលាឆាន់នេះមិនបានផ្ដល់ផលប្រយោជន៍ដល់បុគ្គលណាមួយឡើយ ហើយទំហំដីដែរថាមានស្រាប់៥០មx៣០មនោះ ជាដីវាមានរាងឆេវមិនអាចសាងសងអាគារធំមួយដើម្បីប្រើប្រាស់ជាប្រយោជន៍រួមនិង តម្រូវការរបស់វត្ត ព្រមទាំងសម្រាប់ទទួលពុទ្ធបរិស័ទនៅរដូវបុណ្យទាននោះទេ។

ជាក់ស្ដែងពិធីបុណ្យភ្ជុំបិណ្ឌនេះ ទីធ្លាវត្តមិនអាចផ្ដល់កន្លែងធំទូលាយសម្រាប់យានយន្តពុទ្ធបរិស័ទបានទេ ដែលធ្វើឲ្យពួកគាត់បានយកឡានចតលើចំណីនៅខាងក្រៅវត្ត ហើយបានឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ព្រះលេខាវត្តបានបន្ថែមថា បើតាមគម្រោងសាលាឆាន់ថ្មីឬមានឈ្មោះជាផ្លូវការថា សាលាធម្មសភានេះមិនត្រឹម តែសាលាឆាន់ទេ គឺ មានទាំងកុដិសម្រាប់ព្រះសង្ឃនិងសិស្សនិស្សិតដែលនឹងចូលមកសិក្សារៀនសូត្រក្នុងវត្តផងដែរ។សាលាធម្មសភានេះ មានកម្ពស់៦ជាន់ដែលជាន់ក្រោមដីអាចចតឡានបាន១០០ឡាន ហើយជាន់ទី១ជាសាលាឆាន់ និងទី២-៥ ជាកុដិដែលអាចផ្ដល់ផ្ទុកព្រះសង្ឃពី ២០០ ដល់ ៤០០អង្គ។

ចំពោះកុដិទាំង៥វិញព្រះលេខាវត្តអង្គនេះបានអះអាងថា កុដិទាំងនេះមានមួយចំនួនធំចាស់ទ្រុឌទ្រោមហើយក៏ធ្លាប់មានព្រះសង្ឃឡើងទៅបាក់ធ្លាក់ចុះផងដែរ រីឯផ្សេងទៀតមានការជួសជុលថ្មីពាក់កណ្ដាល។ តាមទិន្នន័យពិតប្រាកដមានព្រះសង្ឃតែ៥០អង្គនិង និស្សិត សរុប១២នាក់ប៉ុណ្ណោះ ក្នុងនោះមានប្រមាណ៣០អង្គនិងនិស្សិត៣នាក់ទេដែលកំពុងសិក្សានៅមហាវិទ្យាល័យ។ បើតាមគោលការណ៍វត្តគឺតម្រូវឲ្យនិស្សិតដែលស្នាក់នៅក្នុងវត្តរកកន្លែងស្នាក់នៅថ្មីក្រោយពេលបញ្ចប់បរិញ្ញាបត្រ។

ចំណែកកន្លែងស្នាក់នៅសម្រាប់ព្រះសង្ឃនិងនិស្សិតកុដិទាំងប្រាំនោះវិញ គណៈកម្មការវត្តបានរៀបចំឲ្យទៅស្នាក់នៅក្នុងសាលាបាលីចាស់ដែលបានកែលម្អជាកុដិថ្មី និងបានចំណាយអស់ជិត ៣ម៉ឺនដុល្លារ(២៩៤៦១ដុល្លារ) ហើយសាលាបាលីនេះមានទំហំសមល្មមនឹងសម្រាប់ទទួលព្រះសង្ឃមកពីកុដិទាំង៥ខាងលើ។

សូមបញ្ជាក់ថា សាលាឆាន់វត្តឧណ្ណាលោម ដែលទីតាំងស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញនេះមានគម្រោ ងសាងសង់បណ្ដោយ ៦២-៦៣ម៉ែត្រ (តាមស្មានភាពដីជាក់ស្ដែង) និងទទឹង ៣៥ម៉ែត្រ កម្ពស់៦ជាន់ ហើយបច្ចុប្បន្នវត្ត មានព្រះសង្ឃចំនួន៤១២អង្គ និស្សិតក្មេងវត្តមាន៤៥៣នាក់ និងយាយជីតាជី២៦នាក់និងមានរថយន្តទាំងព្រះសង្ឃនិងនិស្សិតសរុបប្រមាណជាង១០គ្រឿង៕

រឿង​រ៉ាវ​​ជុំវិញ​​​​ការ ​វាយ​​កុដិ​ទាំង​៥​​​នៅ​វត្ត​ឧណ្ណា​ លោម​ត្រូវ​​ទម្លាយ​ការ​ពិត​​​​​​​​​​​​​​​ រឿង​រ៉ាវ​​ជុំវិញ​​​​ការ ​វាយ​​កុដិ​ទាំង​៥​​​នៅ​វត្ត​ឧណ្ណា​ លោម​ត្រូវ​​ទម្លាយ​ការ​ពិត​​​​​​​​​​​​​​​ រឿង​រ៉ាវ​​ជុំវិញ​​​​ការ ​វាយ​​កុដិ​ទាំង​៥​​​នៅ​វត្ត​ឧណ្ណា​ លោម​ត្រូវ​​ទម្លាយ​ការ​ពិត​​​​​​​​​​​​​​​ រឿង​រ៉ាវ​​ជុំវិញ​​​​ការ ​វាយ​​កុដិ​ទាំង​៥​​​នៅ​វត្ត​ឧណ្ណា​ លោម​ត្រូវ​​ទម្លាយ​ការ​ពិត​​​​​​​​​​​​​​​ រឿង​រ៉ាវ​​ជុំវិញ​​​​ការ ​វាយ​​កុដិ​ទាំង​៥​​​នៅ​វត្ត​ឧណ្ណា​ លោម​ត្រូវ​​ទម្លាយ​ការ​ពិត​​​​​​​​​​​​​​​

ប្រភព ៖ kqube

  • រឿង​រ៉ាវ​​ជុំវិញ​​​​ការ ​វាយ​​កុដិ​ទាំង​៥​​​នៅ​វត្ត​ឧណ្ណា​ លោម​ត្រូវ​​ទម្លាយ​ការ​ពិត​​​​​​​​​​​​​​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: