មូលហេតុ​ទាំង ៣ ដែល​ធ្វើឲ្យ​ក្បាល​សុដន់​ខ្មៅ ពេល​មាន​ផ្ទៃពោះ​

មូលហេតុ​ទាំង ៣ ដែល​ធ្វើឲ្យ​ក្បាល​សុដន់​ខ្មៅ ពេល​មាន​ផ្ទៃពោះ​

ពេល​មាន​ផ្ទៃពោះ ការផ្លាស់ប្តូរ​អ័រម៉ូន គឺជា​ដើមចម​សំខាន់ ដែល​ធ្វើឲ្យ​សុដន់ និង​ស្បែក​របស់​មនុស្ស​ស្រី ប្រែជា​ពណ៌​ខ្មៅ​។ អ័រម៉ូន​ទាំងនេះ នឹង​ទៅ​រំញោច​ការបង្កើត​មេឡានីន ដែល​ជា​ដើមហេតុ​ដែល​ធ្វើ​ចុង​សុដន់​ខ្មៅ​។​

ដូច្នេះ វា​ជា​រឿង​ធម្មតា​ទេ ដែល​សុដន់​ស្ត្រី​ជា​ម្តាយ ត្រូវ​ប្រែជា​ពណ៌​ខ្មៅ អំឡុង​ពេល​មាន​ផ្ទៃ ពោះ​។

យ៉ាងណាមិញ ខាងក្រោម​នេះ គឺជា​ហេតុផល​ទាំង ៣ ដែល​ធ្វើឲ្យ​សុដន់​ឡើង​ខ្មៅ ៖
-​    ​ការផលិត​មេឡានីន​ច្រើន​ច្រើនជាង​ធម្មតា នៅក្នុង​រាងកាយ​
-​    ​ការផលិត​កោសិកា​សុដន់ និង​ការ​ស្តុក​ទុក​ជាតិ​ខ្លាញ់​
-​    ​ការវិវត្ត​នៃ​រាងកាយ​។​

តើ​វា​អាច​ត្រឡប់ មករក​សភាព​ធម្មតា​វិញ​បាន​ដែរឬទេ​?
​សម្រាប់​ស្ត្រី​ជា​ម្តាយ ដែល​មិន​បំបៅ​ដោះ​កូន ការផ្លាស់ប្តូរ​ពណ៌​នេះ នឹង​ត្រឡប់​មក​រក​ធម្មតា​វិញ បាន​យ៉ាង​ឆាប់រហ័ស ពីព្រោះ រាងកាយ​របស់​អ្នក នឹង​ឈប់​ផលិត​អ័រម៉ូន​។ ផ្ទូយទៅវិញ ម្តាយ​ដែល​បំបៅ​ដោះ​កូន ប្រហែល​ជា​សម្គាល់​ឃើញថា សុដន់​របស់​ពួកគេ​នៅតែ​ខ្មៅ និង​ឡើង​ធំ​ជាង​មុន ប៉ុន្តែ វា​ក៏​នឹង​បាត់​ទៅ​វិញ ក្រោយ​ពេល​ឈប់​បំបៅ​ផងដែរ​។​

បម្រាម ៖ ហាម​ប្រើ​ផលិតផល ឬ​ថ្នាំ សម្រាប់​បំបាត់​ពណ៌​ខ្មៅ​នេះ​ជាដាច់ខាត​។​

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។