​សំណួរ​មិត្ត​អ្នកអាន ៖ ខ្ញុំ​ត្រូវ​រៀបការ តែ​វា​ប៉ះ​ចំ​ថ្ងៃ​មក​រដូវ តើ​មាន​វិធី​អាច​ពន្យារ ការ​មក​រដូវ​បាន​ដែរឬទេ​?

​សំណួរ​មិត្ត​អ្នកអាន ៖ ខ្ញុំ​ត្រូវ​រៀបការ តែ​វា​ប៉ះ​ចំ​ថ្ងៃ​មក​រដូវ តើ​មាន​វិធី​អាច​ពន្យារ ការ​មក​រដូវ​បាន​ដែរឬទេ​?

សូម​អបអរ​ប្អូនស្រី សម្រាប់​ថ្ងៃ​ដ៏​ពិសេស​មួយ​នេះ​។ ច្បាស់​ណាស់ ស្ត្រី​ភាគច្រើន​តែង​មាន​កង្វល់ និង​ទុក្ខ​លំបាក​បន្តិចបន្តួច អំឡុង​ពេល​មក​រដូវ ពីព្រោះ វា​ពិតជា​រំខាន​ខ្លាំងណាស់ ប៉ុន្តែ អ្វី​ដែល​ប្អូនស្រី ត្រូវ​គិត​ទៀត​នោះ​គឺថា បើ​គ្មាន​វា​ទេ ប្អូនស្រី​នឹង​កាន់តែ​ពិបាក​ជាង​នេះ​ទៅទៀត​។​

​ការ​មក​រដូវ គឺជា​រឿង​ធម្មជាតិ និង​ធម្មតា​របស់​មនុស្ស​ស្រី ដូច្នេះ យក​ល្អ ប្អូនស្រី​មិនគួរ​ខ្វល់​ច្រើន ឬ​ខិតខំ​ពន្យារ ឬ​ធ្វើ​អ្វី​ទៀត​ឡើយ ពីព្រោះ ទោះបីជា​តិច​តួចក្តី វា​អាច​នឹង​មាន​ផលប៉ះពាល់ សម្រាប់​ប្អូនស្រី​ជា​មិនខានឡើយ​។​

​យ៉ាងណាមិញ ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លះៗ សម្រាប់​ប្អូនស្រី ប្រសិនបើ​ប្អូន ពិត​ជា​ចង់​ពន្យារ​ការ​មក​រដូវរ​បស់​ប្អូន នៅក្នុង​ថ្ងៃ​ពិសេស​នោះ​មែន ប៉ុន្តែ យើង​មិន​ប្រា​ដ​ថា វា​មាន​ប្រសិទ្ធភាព​កម្រិត​ណា​នោះ​ទេ​។​

១. ហាត់ប្រាណ និង​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
២. កុំ​ញ៉ាំ​អាហារ​មាន​រសជាតិ​ហឺ​រ​
៣. កាត់បន្ថយ​ស្ត្រេ​ស​
៤. ប្រើ​ថ្នាំ​ពន្យារកំណើត (​ប៉ុន្តែ ដាច់ខាត ត្រូវ​ពិភាគ្សា​ជាមួយនឹង គ្រូពេទ្យ​ជំនាញ​របស់​ប្អូន​ជាមុនសិន​)
៥. ប្រើ​ថ្នាំ Norethisterone (​ប៉ុន្តែ ដាច់ខាត ត្រូវ​ពិភាគ្សា​ជាមួយនឹង គ្រូពេទ្យ​ជំនាញ​របស់​ប្អូន​ជាមុនសិន​)៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។