សោភ័ណ្ឌ លីនដា គាំទ្រការស្រឡាញ់ភេទដូចគ្នា

6 Videos


«មិនមានអ្វីខុសទេគ្រាន់តែស្រឡាញ់ស្រីដូចគ្នានោះ»នេះគឺជាទស្សនៈរបស់តារាសម្តែងថ្មី សោភ័ណ្ឌ លីនដា ដែលនាងបានបង្ហោះនិងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកលេងហ្វេសប៊ុក ។

សោភ័ណ្ឌ លីនដា គាំទ្រការស្រឡាញ់ភេទដូចគ្នា

ក្រោយពីបង្ហោះសារមួយឃ្លានោះរួចមក សោភ័ណ្ឌ លីនដា ក៏បានបង្ហោះរូបភាពនាងថើបមាត់គ្នាជាមួយមនុស្សស្រីម្នាក់នៅក្នុងពិធីមួយ ធ្វើឲ្យគេរឹតតែចាប់អារម្មណ៍ខ្លាំងឡើង ។ ក្នុងនោះមានអ្នក លេង ហ្វេសប៊ុកជាច្រើនបានសួរបញ្ជាក់អំពីរឿងនេះ ហើយសោភ័ណ្ឌ លីនដា បានបង្ហាញទស្សនៈនាងផ្ទាល់ថា៖ «ស្រីស្រឡាញ់មិនបាន ចុះប្រុសស្រឡាញ់ប្រុសនោះ ហើយនៅបរទេសក៏មានច្បាប់នេះរួចហើយ» ។

សោភ័ណ្ឌ លីនដា គាំទ្រការស្រឡាញ់ភេទដូចគ្នា

សោភ័ណ្ឌ លីនដា អះអាងថា ចំពោះសារដែលនាងបានបង្ហោះតាមហ្វេសប៊ុកនោះគ្រាន់តែជាទស្សនៈរបស់នាង ប៉ុណ្ណោះ ពោលគឺ មិនមានរឿងបែបនេះកើតឡើងចំពោះនាងទេ ។ ចំពោះរូបភាពដែលនាងបង្ហោះថើបគ្នាជាមួយនារីម្នាក់នោះ គឺនាងថតនៅក្នុងពិធីខួបកំណើតរបស់នាង ហើយនារីម្នាក់នោះជាមិត្តភក្តិជិតស្និទ្ធរបស់នាង ។

សោភ័ណ្ឌ លីនដា គាំទ្រការស្រឡាញ់ភេទដូចគ្នា

សោភ័ណ្ឌ លីនដា ទទួលស្គាល់ថាកន្លងមកមានអ្នកយល់ច្រឡំចំពោះនាងបែបនោះដែរដោយ សារតែមួយរយៈចុងក្រោយនេះនាងឧស្សាហ៍ទៅណាមកណាជាមួយនារីដូចគ្នា ហេតុនេះសារដែលនាងសរសេរនោះគ្រាន់តែចង់ពន្យល់ថា ប្រសិនបើមានករណីស្រឡាញ់ភេទដូចគ្នាមែននោះមិនខុសអ្វីទេ ។

សោភ័ណ្ឌ លីនដា គាំទ្រការស្រឡាញ់ភេទដូចគ្នា

សោភ័ណ្ឌ លីនដា តារាមានដើមកំណើតនៅទឹកដីផ្សារអ្នកលឿងត្រើយខាងកើត ត្រូវបានប្រភពដែលស្និទ្ធនិងនាងបង្ហើបថា ៖ “បច្ចុប្បន្នមានអ្នកទាក់ទងសុំស្រឡាញ់នាងច្រើនណាស់ទាំងនៅក្នុងស្រុក និងក្រៅស្រុកគ្រាន់តែនាងមិនទាន់សម្រេចជ្រើសយកនរណាម្នាក់ឲ្យពិតប្រាកដនៅឡើយទេ។ កញ្ញា សោភ័ណ្ឌ លីនដា ដែលឆ្លងកាត់ស្នេហាពីរភ្លើងមកហើយនោះប្រាប់ថា៖នាងចង់ទុក ភារកិច្ចនេះឲ្យគ្រួសារជាអ្នកសម្រេចម្តង ព្រោះកន្លងមកអារឿងរកប្រុសដោយចិត្តឯងនេះជួបបញ្ហាឈឺចាប់ជាច្រើន រួចមកហើយ។

សោភ័ណ្ឌ លីនដា គាំទ្រការស្រឡាញ់ភេទដូចគ្នា

លើសពីនេះ សោភ័ណ្ឌ លីនដា បាននិយាយថា ខ្ញុំពិតជាបើកឱកាសឲ្យអ្នកដែលស្រឡាញ់ចង់បានស្មោះ ដើម្បីរស់នៅមើលថែរក្សាគ្នានាថ្ងៃអនាគត។ មិនតែប៉ុណ្ណោះ ក៏ចង់មានមនុស្សស្មោះស្នេហ៍ចេះយល់ចិត្តស្រឡាញ់ឲ្យតម្លៃគ្នា ទៅវិញទៅមកផងដែរ។

សោភ័ណ្ឌ លីនដា គាំទ្រការស្រឡាញ់ភេទដូចគ្នា

តារាសម្តែងមានដើមកំណើតនៅខេត្តព្រៃវែង កញ្ញា សោភ័ណ្ឌ លីនដា បានបន្ថែមថា សម្រាប់មនុស្សប្រុសដែលនាងត្រៀមផ្ញើខ្លួនប្រាណនាថ្ងៃអនាគតនោះ គឺគ្រាន់តែចេះស្រឡាលាញ់ និងឲ្យតម្លៃនាង និងគ្រួសារគឺល្អណាស់។

សោភ័ណ្ឌ លីនដា គាំទ្រការស្រឡាញ់ភេទដូចគ្នា

តារាសម្តែងសោភ័ណ្ឌ លីនដា ធ្លាប់បានបង្ហាញស្នាដៃមួយចំនួន ពិសេសក្នុងវ៉ុលខារ៉ាអូខេរបស់ផលិតកម្មសាន់ដេ និងផលិតកម្មថោន ។ ក្នុងបទចម្រៀងដែលលីនដា សម្តែងកាយវិការសុទ្ធតែជាបទចម្រៀងរបស់តារា ល្បីៗដូចជាលោកខេមរៈ សិរីមន្ត ជាដើម ៕ ដេវីត