រូប​រាង​ចម្លែក​បន្តិច​ តែ​វា​គឺ​ជា Mouse ដែល​គេ​សរសើរ​ថា​មាន​ផាសុកភាព​បំផុត​

ពេលក្រឡេកមើលភ្លាមអ្នកប្រហែលជាមិនជឿនោះទេថាវាគឺជា Mouse ប៉ុន្តែបើក្រឡេកជុំវិញទើបដឹងការពិតតាមរយៈប៉ូតុងចុច ២ និងកងបង្វិលសម្រាប់ Scroll ។ Mouse បញ្ឈរ មួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Evoluent Vertical Mouse C Wireless ជាប្រភេទ Mouse មិនប្រើប្រាស់ខ្សែ ដែលវាត្រូវបានផលិតដោយក្រុមហ៊ុនមួយដែលមានឈ្មោះថា Evoluent ។

ថ្វីត្បិតតែ Mouse នេះរូបរាងចម្លែកខុសពីគេបន្តិច ប៉ុន្តែអ្នកជំនាញបានប្រាប់ថាវាគឺជា Mouse ដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍ផាសុកភាពបំផុតបើធៀបជាមួយនឹង Mouse ធម្មតា ពីព្រោះតែវាត្រូវបានរចនាឡើងឲ្យសមស្របទៅនឹងចលនាដៃរបស់អ្នក។ បើអ្នកចង់ដឹងថាតើ Mouse ប្រភេទនេះនឹងធ្វើឲ្យអ្នកងាយស្រួលយ៉ាងណា សូមសាកល្បងបញ្ឈរ Mouse ធម្មតារបស់អ្នកទៅខាងស្ដាំដូចទម្រង់ Mouse ថ្មីនេះ ហើយធ្វើចលនារុញទៅរុញមក ឬរុញពីឆ្វេងទៅស្ដាំ ពីស្ដាំទៅឆ្វេង និងចុចប៊ូតុង (Mouse ឆ្វេង-ស្ដាំ) ជាដើម។

ថ្វីត្បិតតែវាផ្ដល់ភាពងាយស្រួលនឹងអារម្មណ៍ផាសុកភាពក៏ពិតមែនប៉ុន្តែចំពោះតម្លៃរបស់វាដូចជារាងថ្លៃបន្តិចហើយ បើតាមប្រភពពី BI បានឲ្យដឹងថា Mouse នេះនឹងដាក់លក់ក្នុងទីផ្សារក្នុងតម្លៃរហូតទៅដល់ 110$ ប៉ុន្តែសម្រាប់អ្នកដែលបានប្រើប្រាស់ Mouse ប្រភេទនេះបាននិយាយថា “គ្មានថ្ងៃនឹងប្រើប្រាស់ Mouse ធម្មតាវិញនោះទេ” ៕

  • រូប​រាង​ចម្លែក​បន្តិច​ តែ​វា​គឺ​ជា Mouse ដែល​គេ​សរសើរ​ថា​មាន​ផាសុកភាព​បំផុត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:បច្ចេកវិទ្យា
Tags: